សេវាទូកដឹកភ្ញៀវទេសចរនៅអាងទឹកទំនប់ម្លេច កំពុងពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

2023/02/03 12:05:34 am        1.1 K

ភ្នំពេញ៖ តៃកុងទូកទេសចរខ្នាតតូច សម្រាប់ដឹកភ្ញៀវកម្សាន្តជុំវិញ អាងទឹកទំនប់ម្លេច បានប្រាប់ឲ្យដឹងថា ​សេវាទូកដឹកភ្ញៀវទេសចរនៅ​រមណីដ្ឋាន​ធម្មជាតិម្លេច ​កំពុងល្អប្រសើរឡើង ព្រោះភ្ញៀវមកលេងកាន់តែច្រើន ​ហើយអ្នកនិយមជិះទូកកម្សាន្តក៏ច្រើន ធ្វើឲ្យពូកគេដែលជាតៃកុង​ទូក ជាធម្យមក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបានចន្លោះពី៥ម៉ឺន ទៅ៨ម៉ឺនរៀល។

តៃកុងទូកដឹកភ្ញៀវទេសចរនៅរមណីយដ្ឋានធម្មជាតិម្លេច បានប្រាប់ឲ្យដឹងថា ក្រោយពេលបើកប្រ ទេសឡើងវិញ ​ភ្ញៀវទេសចរចាប់ផ្តើមសម្រុកមកលេងតំបន់រមណីយ​ដ្ឋានទំនប់ម្លេច​កាន់តែច្រើនជាមុន។ ការជិះទូកពេញនិយម​ណាស់ ​នាពេល​បច្ចុប្បន្ន​ ដោយ​តម្លៃក៏សមរម្យ ហើយ​បាន​គយគន់​ទេសភាពផ្ទៃទឹក ​និងសម្រស់ព្រៃភ្នំ ​និងការតុបតែងលម្អផ្សេងៗ​នៅតាមកន្លែង​កម្សាន្ត​នីមួយៗ នៅជាប់មាត់បឹង ធ្វើឲ្យភ្ញៀវរីករាយ ។

អ្នកបើកទូក បានបញ្ជាក់ថា ទូកដឹកភ្ញៀវទេសចរនៅតំបន់រមណីយដ្ឋានទំនប់ម្លេចនេះ ​បច្ចុប្បន្ន​មានច្រើនគ្រឿង ​ហើយនៅថ្ងៃចុងសប្តាហ៍​ ឬបុណ្យទាន ​មានភ្ញៀវជិះទូកច្រើន ដែល​ទាមទារ​ឲ្យម្ចាស់​រមណីយដ្ឋាន ​ត្រូវទៅរកទូកពីខាងក្រៅបន្ថែម ។

បើតាមការបញ្ជាក់របស់តៃកុងទូកទេសចររូបនេះ ​ថា​ក្នុងករណីពិសេស ​ពេលភ្ញៀវម្នាក់ឬពីរនាក់​ចង់ជិះទូកកម្សាន្ត ​ ក៏ទូកគាត់ចេញទៅដែរ ប៉ុន្តែភ្ញៀវត្រូវបង់ថ្លៃទ្វេរដង ​បានន័យថា ម្នាក់២ម៉ឺនរៀល ២នាក់៤ម៉ឺនរៀល ​ ហើយទូកគេផ្សេងទៀត​ ជាច្រើនគ្រឿង ​ក៏ធ្វើដូច្នេះដែរ ដើម្បីលើកស្ទួយតំបន់​ម្លេចផង​ និងជីវភាពខ្លួនផង ៕អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm