
អន្ដរជាតិ៖ ក្រសួងការបរទេសកូរ៉េខាងជើង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ មានតែធ្វើឲ្យស្ថានភាពឆ្លងកាត់គំនូសខ្សែក្រហម និងគំរាមកំហែងធ្វើឲ្យឧបទ្វីបកូរ៉េ ធ្លាក់ក្នុងតំបន់សង្រ្គាមកាំភ្លើងធំតែប៉ុណ្នោះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា ទីក្រុងព្យុងយ៉ាង មិនចាប់អារម្មណ៍លើកិច្ចពិភាក្សានោះទេ នៅពេលដែលទីក្រុងវ៉ាស៊ីងតោនបន្តតាមប្រម៉ាញ់គោលនយោបាអរិភាពបែបនេះ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពយោធា និងនយោបាយនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ បានឈានដល់គំនូសខ្សែក្រហមដ៏តានតឹងបំផុត ដោយសារតែសមយុទ្ធយោធាដ៏ធ្វេសប្រហែស និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្តរបស់ពួកគេ៕
