
អន្ដរជាតិ៖ សេតវិមាន ច្រានចោលសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង ដែលថ្កោលទោសសមយុទ្ធយោធាសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត ហើយពួកគេនៅតែបញ្ជាក់ពីឆន្ទៈជួបក្រុមន្រ្តីការទូតកូរ៉េខាងជើង នៅពេលដ៏សមស្របណាមួយនាពេលអនាគត។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាននិយាយថា ពួកយើងបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពួកយើងគ្មានបំណងបង្កអរិភាពណាមួយលើទីក្រុងទីក្រុងព្យុងយ៉ាងនោះទេ ហើយពួកយើងនៅតែស្វែងរកដំណោះស្រាយការទូតប្រកបដោយនិរន្តភាព ដើម្បីលើកឡើងបញ្ហាពាក់ព័ន្ធប្រទេសទាំង ២ និងក្នុងតំបន់៕
