កម្ពុជា​គ្រោង​បង្កើត​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី​៣ ដើម្បី​ជំរុញ​ផ្គត់ផ្គង់​ទឹក​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​រាជធានី​ភ្នំពេញ​

2023/02/03 01:48:47 am        598

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើត​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី៣ មាន​សមត្ថភាព​ផលិត​ប្រមាណ​ជាង ១៣០ពាន់​ម៉ែត្រ​គីប ស្ថិតក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ជំរុញ​ការ​ផ្គត់​ផ្គង​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​រាជធានី​ភ្នំពេញ​។

​ឯកឧត្តម ឡុង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់​ប្រជុំពិភាក្សា ស្តីពី​ការរៀបចំ​សិក្សា​សមិទ្ធិ​លទ្ធភាព របស់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ រវាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ផ្អែកទៅលើ​គម្រោង​មេ​ជំហាន​ទី​៣ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គឺ​សំដៅការរៀបចំ​គម្រោង​នេះ​ឲ្យ​ដំណើរការ ធានារ​ដល់​ការផ្គត់ផ្គង់​ទឹក​ជូន​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ទាន់​កម្មវិធី​កំណត់​ដែល​បានចែង​ក្នុង​គម្រោង​មេ​ជំហាន​ទី​៣ គឺ​ស្ថិតក្រោម​ជំនួយឥតសំណង់​របស់​ប្រទេស​ជប៉ុន លើ​ការសិក្សា​គម្រោង​មេ​ឆ្នាំ២០២១-២០៣០ ដែល​បច្ចុប្បន្ន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្វែងរក​ឥណទាន ឬ​ជំនួយឥតសំណង ដើម្បី​ជំរុញ​នៅ​ឆ្នាំ២០៣០ ត្រូវ​ផលិត​ទឹកស្អាត​ឲ្យ​បាន ១.៨លាន​ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ សំដៅ​គ្រប់​គ្រង់​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ មានទឹក​សម្រាប់​ការប្រើប្រាស់​គ្រប់គ្រាន់ និង​ស្របតាម​កំណើន​នៃ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម បន្តថា ដើម្បី​ជំរុញ​ការផ្គត់ផ្គង់​ទឹក​ឆ្លើយតប​នៃ​ការប្រើប្រាស់​នេះ គម្រោង​ពង្រីក​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី ៣ ដែលមាន​សមត្ថភាព​ផលិត​ប្រមាណ​ជា ១៣០ពាន់​ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ​, ចាប់ពី​ឆ្នាំនេះ​តទៅ ទីប្រឹក្សាបច្ចេកទេស នឹង​ចាប់ផ្តើម​ពី​សមិទ្ធិ​សមត្ថភាព​ពី​ពី​ខែមេសា ខាងមុខនេះ ក្នុងនោះ​ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ដើមឆ្នាំ ២០២៤ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ពិភាក្សា​លើ​ចំនួន​ឥណទាន ទៅលើ​គម្រោង​ទាំងមូល ដែល​នឹង​ផ្តល់​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន បន្ទាប់មក​នឹងដាក់​ដេញថ្លៃ​អ្នក​សាងសង់ ការជ្រើសរើស​អ្នកត្រួតពិនិត្យ​សំណង់ នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០២៦ នឹង​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២៩ បន្ទាប់ពី​ធ្វើការ​សាងសង់​រួច គម្រោង​នេះ​នឹង​ជំរុញ​ការតភ្ជាប់​ទឹកស្អាត​ទៅ​តំបន់​ជាយក្រុង​។​

​ឯកឧត្តម ឡុង ណា​រ៉ូ ថ្លែង​ឲ្យ​ដឹងថា ជុំវិញ​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ដៃគូរ​សហការ​សំខាន់​ចំនួន​ពីរ​គឺ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​បារាំង (AFD) និង​អឺរ៉ុប​ផងដែរ គឺ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​បង្កើត​រោងចក្រ និង​ការធានា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏មាន​ដៃគូរ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទឹកស្អាត​មួយទៀត ជាមួយ​កូរ៉េខាងត្បូង ដែល​ទទួល​អភិវឌ្ឍន៍​នៅ​តំបន់​ព្រលានយន្តហោះ​បង្កើត​ថ្មី និង​ការផ្គត់ផ្គង់​នៅ​តំបន់​អរិយ្យ​ក្សត្រ បច្ចុប្បន្ន​កម្ពុជា​ទទួល​បានការ​ឯកភាព​ពី​កូរ៉េ​ហើយ នឹង​នៅ​ចុងខែ​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​កូរ៉េ នឹង​បន្ត​ចូលរួម​អភិវឌ្ឍន៍ សំដៅ​ជំរុញ​ការអភិវឌ្ឍន៍​ឲ្យ​ឆ្លើយតប​ទៅនឹង​ផែនការ​ឆ្នាំ ២០៣០ ដែលមាន​ទឹកស្អាត​ប្រើប្រាស់​ដល់ ១.៨ លាន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm