
អន្ដរជាតិ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov និយាយថា រុស្ស៊ីបានត្រៀមខ្លួនវាយលុកទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។ លោក Reznikovនិយាយថា ទីក្រុងម៉ូស្គូ បានប្រមូលផ្តុំទាហានរាប់ម៉ឺននាក់ ហើយនឹងអាចចាប់ផ្តើមវាយលុកនៅថ្ងៃខួប ១ឆ្នាំ នៃការវាយប្រហារអ៊ុយក្រែនរបស់ពួកគេ។
លោកបន្តថា ការវាយប្រហារអាចនឹងចាប់ផ្តើមនៅថ្ងៃទិវាមាតុភូមិការពារជាតិរុស្ស៊ីនាថ្ងៃទី ២៣ ខែកុម្ភៈផងដែរ ដែលជាថ្ងៃអបអរកងទ័ព។ លោក Reznikovថា ទីក្រុងម៉ូស្គូបានកែណ្ឌទាហានប្រហែល ៥០ម៉ឺននាក់ សម្រាប់ការវាយលុកទ្រង់ទ្រាយធំលើកនេះ៕
