ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា រីក​រាយ​​នឹង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​របស់​មេដឹកនាំ​អាស៊ាន​ថ្ងៃ​នេះ

2021/04/27 09:59:58 am        52

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​​​បញ្ជាក់​ថា សម្ដេច​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស​នៅ​ថ្ងៃ​នេះ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​​នៅ​លើ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ល្ងាច​នេះ​ ខណៈ​សម្ដេច និង​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា កំពុង​ធ្វើ​ដំណើរ​វិល​ត្រឡប់មក​មាតុ​ប្រទេស​វិញ​នៅ​យប់​នេះ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​ពិសេស។

សម្ដេច​តេជោ ហ៊ុន សែន សរសេរ​ថា​៖ «នៅ​ពេល​នេះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ បន្ទាប់​ពី​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស​ជាមួយ​មេដឹកនាំ​អាស៊ាន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​២០២១»។

តាម​ទំព័រ​ហ្វេសប៊ុក​ដដែល ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា សម្ដេច​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​របស់​មេដឹកនាំ​អាស៊ាន​លើក​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ក្រុម​មេដឹកនាំ​អាស៊ាន​ បាន​ពិភាក្សា​​ទៅ​លើ​ការ​ជំរុញ​ការ​កសាងសហគមន៍​អាស៊ាន និង​គំនិត​ផ្ដួច​ផ្ដើម​នានា ដើម្បី​ឆ្លើយ​តប​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩ ការ​ខិត​ខំ​ស្ដារ​សេដ្ឋកិច្ច-សង្គម​ឡើង​វិញ ទំនាក់​ទំនង​អាស៊ាន​ជាមួយ​ដៃ​គូ​ខាង​ក្រៅ​តំបន់ និង​ស្ថានការណ៍​អន្តរជាតិ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា​៖ «ខ្ញុំ​រីករាយ​ចំពោះ​លទ្ធផល​ល្អ​នៃ​ជំនួប​ប្រជុំ​ពិសេស​ថ្ងៃ​នេះ ដែល​បាន​ពង្រឹង​នូវ​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព​ក្នុង​តំបន់ ដែល​ជា​បំណង​ប្រាថ្នា​នៃ​អាស៊ាន​ទាំង​មូល»។

ក្រៅ​ពី​កិច្ច​ប្រជុំ​រួម​ជាមួយ​មេដឹកនាំ​អាស៊ាន សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្ដេច​ក៏​បាន​ជួប​ប្រជុំ​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ និង​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ផាំ ម៉ិញឈីញ (Pham Minh Chinh)ផង​ដែរ។

សម្ដេច​តេជោ​ បាន​បញ្ជាក់​បន្ថែម​ថា សម្ដេច និង​គណៈ​ប្រតិភូ​ជាន់​កម្ពុជា នឹង​ត្រូវ​ផ្ដល់​សំណាក់​ពិនិត្យ​កូវីដ-១៩​ជា​ថ្មី​ម្ដង​ទៀត​ នៅ​ពេល​ធ្វើ​ដំណើរមក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​គេហដ្ឋាន ដើម្បី​ធានា​សុវត្ថិភាព​សុខភាព៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm