
អន្ដរជាតិ៖ យោងតាមការអះអាងរបស់សាក្សី និងក្រុមអ្នកសារព័ត៌មាន បានឲ្យដឹងថា អ៊ីស្រាអែលបើកការវាយប្រហារតាមច្រកអាកាសទៅលើតំបន់កាន់កាប់ Gaza Strip នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីយោធាពួកគេបាញ់ស្កាត់រ៉ុក្កែត ហោះចេញពីដែនដីប៉ាឡេស្ទីន។
កាសែត Agence France-Presse រាយការណ៍ថា រ៉ុក្កែតជាច្រើនគ្រាប់ បាញ់ចេញពីតំបន់ Gaza Strip បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ហើយការផ្ទុះគ្រាប់ថ្មីៗ បានឮផងដែរចេញពីទីក្រុង Gaza នៅវេលាម៉ោង ៣ និង១៥នាទីព្រឹក។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយវេលាម៉ោង ២ និង៤១នាទីយប់រំលងអាធ្រាត្រ កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ពីការវាយប្រហារតាមច្រកអាកាសរបស់ខ្លួនទៅលើតំបន់ Gaza Strip៕
