កម្ពុ​ជាមាន​អាជ្ញាកណ្ដាល​-​ចៅក្រម​ប្រដាល់សកល​អន្ដរជាតិ​ផ្កាយ​១ គ្រប់គ្រាន់មុន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/02/03 04:42:45 pm        73

​​ប្រដាល់សកល៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបានប្រកាស​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម​របស់ខ្លួន ៨​រូបបានប្រឡង​ជាប់​វិញ្ញាបនបត្រ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ នៃ​សមាគម​កីឡាប្រដាល់​សកល​អន្ដរ​ជាតិ​(IBA) ដែល​នាំ​ឲ្យ​សហព័ន្ធ​មាន​ធនធាន​មន្ដ្រី​បច្ចេកទេស​គ្រប់គ្រាន់ សម្រាប់​ចូលរួម​កាត់សេចក្ដី និង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា មន្ត្រី​បច្ចេកទេស​កម្ពុជាដែល​បាន​ប្រឡង​ជាប់​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ នេះគឺមាន​លោក សួស លីន​ណា លោក ម៉ាក់ សាមឿន លោក ផល សុផាត លោក ណុប វ៉ាន់​ថេត លោក ម៉ី រតនៈ លោក ជួន សំណាង លោក នួន វុទ្ធី និង​កញ្ញា ឥន្ទ វិចិត្រ បន្ទាប់ពី​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំង ៨​រូបនេះបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ កាលពី​ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ។​ ​ថ្លែង​ក្រោយ​ពិធី​ប្រគល់ និង​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ របស់​កម្ពុជាកាលពី​ថ្ងៃទី​២ ខែកុម្ភៈ​ម្សិលមិញ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជាខ្លាំង បន្ទាប់ពី​មន្ដ្រី​បច្ចេកទេស​កម្ពុជាបាន​ប្រឡង​ជាប់ និង​ទទួលស្គាល់​ដោយ​សមាគម​កីឡាប្រដាល់​សកល​អន្ដរ​ជាតិ។

នេះ​គឺជា​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយ​របស់​សហព័ន្ធ ដែលមាន​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​ផ្កាយ​១ ដ្បិត​កន្លងមក​មាន​ត្រឹម​អាជ្ញាកណ្ដាល​-​ចៅក្រម​ថ្នាក់ជាតិ​ប៉ុណ្ណោះ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​ពន្យល់ថា ការទទួលបាន​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​នេះគឺជា​រឿង​ដ៏​ល្អ ស្របពេល​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ កាន់តែ​ខិតជិត​មក​ដល់។ ដូច្នេះ​ក្នុងចំណោម​អាជ្ញាកណ្ដាល​-​ចៅក្រម​ទាំង ៨​រូបនឹងមាន​ ២​រូប​ចូលរួម​កាត់សេចក្តីក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​នៅ​កម្ពុជា។ រីឯ​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម ៦​រូប​ទៀតក៏​នឹងចូលរួម​ជា​មន្ត្រី​បច្ចេកទេស សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        404
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        491

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm