បាល់ទាត់៖ ក្រុមបាល់ទាត់ធនាគារជាតិនៃកម្ពុជា និងក្រសួមសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានទទួលជ័យជម្នះលើកដំបូងរៀងខ្លួន ក្នុងការប្រកួតពានរង្វាន់មិត្តយុវជនអន្ដរក្រសួង-ស្ថាប័នលើកទី៨ ឆ្នាំ២០២៣ កាលពីថ្ងៃទី០២ ខែកុម្ភៈម្សិលមិញនៅទីលាន The Blue Sport Arena។

សម្រាប់ក្រុមធនាគារជាតិនៃកម្ពុជាបានយកឈ្នះក្រុមសាលាដំបូងរាជធានីភ្នំពេញ ៣-២។ គ្រាប់បាល់ជ័យជម្នះនេះ ធ្វើសម្រេចដោយកីឡាករ ពយ គង់សំរិត, រដ្ឋា ផាណុច និងកីឡាករ មាស មាននិស្សិយ។ រីឯ ២គ្រាប់របស់សាលាដំបូងរាជធានីភ្នំពេញរកបានដោយកីឡាករ អ៊ីង ម៉េងហួន ទាំង ២គ្រាប់។ លទ្ធផលនេះបានធ្វើឲ្យក្រុមធនាគារជាតិនៃកម្ពុជារកបាន ៤ពិន្ទុឈរលេខ២ បណ្ដោះអាសន្នក្នុងពូល F។
ដោយឡែកក្រុមក្រសួមសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានយកឈ្នះក្រុមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៣-០ សម្រាប់ការប្រកួតដំបូងរបស់ខ្លួនក្នុងពូល G។ គ្រាប់បាល់ជ័យជម្នះនេះធ្វើសម្រេចដោយកីឡាករ ស ខេង, ស៊ិន សេរីមង្គល និងកីឡាករ ពៅ រដ្ឋា ដែលនាំឲ្យក្រុមក្រសួមសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមាន ៣ពិន្ទុស្មើគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែរ៕
អត្ថបទ៖ លី ឈុនឡា