បាល់ទាត់៖ ខ្សែការពារក្រុមបិសាចក្រហម Manchester United, Raphael Varane បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងហើយនៅត្រឹមវ័យ ២៩ឆ្នាំប៉ុណ្ណោះ។ អតីតខ្សែការពារ Real Madrid រូបនេះបង្ហាញខ្លួនឱ្យក្រុមបារាំងដំបូងនៅឆ្នាំ២០១៣ និងសរុប ៩៣ប្រកួតរកបាន ៥គ្រាប់ជួយបារាំងឈ្នះជើងឯកបាល់ទាត់ពិភពលោកនៅឆ្នាំ២០១៨។

Varane បង្ហាញខ្លួនចុងក្រោយបំផុតឱ្យក្រុមបារាំងគឺនៅវគ្គផ្តាច់ព្រ័ត្រ World Cup ២០២២ នៅកាតាដែលចាញ់អាហ្សង់ទីននៅវគ្គ ១១ម៉ែត្រកាត់សេចក្តី។ Raphael Varane ដែលផ្លាស់មកកាន់ Manchester United កាលពីខែសីហា ឆ្នាំ២០២១ គឺជាកីឡាករបារាំងម្នាក់ទៀតដែលប្រកាសចូលនិវត្តន៍ក្រោយពី World Cup បន្ទាប់ពីអ្នកចាំទី Spurs, Hugo Lloris ដែលសម្រេចចិត្តដូចគ្នានេះកាលពីដើមខែមករា៕
អត្ថបទ៖នាង សុភាវុធ