ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា មេដឹកនាំ​អាស៊ាន​ឯកភាព​គ្នា​លើ ៥​ចំណុច​សម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា

2021/04/27 09:59:58 am        18

ភ្នំពេញ៖ ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា ក្រុម​មេដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន​លើ ៥​ចំណុច ដើម្បី​បន្ធូ​បន្ថយ​ភាព​តាន​តឹង និង​​បង្ក​លក្ខណៈ​សម្រាប់​កិច្ច​សន្ទនា​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោយ​ពី​ក្រុម​មេដឹកនាំ​អាស៊ាន​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ពិសេស​នៅ​ឯ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ក្រុម​មេដឹកនាំ​អាស៊ាន​បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​រួម​ទៅ​លើ​ការ​វិវត្ត​ថ្មីៗ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ក៏​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន​ទៅ​លើ​ដំណោះ​ស្រាយ ៥​ចំណុច ដើម្បី​បន្ធូ​បន្ថយ​ភាព​តាន​តឹង បង្ក​លក្ខណៈ​សម្រាប់​កិច្ច​សន្ទនា និង​បោះ​ជំហាន​ទៅ​មុខ​ជា​បន្ត​បន្ទាប់​សម្រាប់​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​ក្រុម​មេដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​​​ឱ្យ​បញ្ឈប់​រាល់​អំពើ​ហិង្សា និង​បង្កើត​នូវ​កិច្ច​សន្ទនា​ប្រកប​ដោយ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​ប្រជាជន។

ក្រុម​មេដឹកនាំ​អាស៊ាន ក៏​បាន​យល់​ព្រម​ទៅ​លើ​ការ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​ដំណើរការ​កិច្ច​សន្ទនា និង​ការ​អនុញ្ញាត​ឱ្យ​ប្រេសិត​ពិសេស​របស់​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា។

ចំណុច​ចុង​ក្រោយ​នោះ គឺ​ក្រុម​មេដឹកនាំ​ថ្នាក់​តំបន់ បាន​ឯកភាព​គ្នា​ទៅ​លើ​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​យន្តការ​អាស៊ាន ឬ​មជ្ឈ​មណ្ឌល​អាស៊ាន​ដើម្បី​សម្រប​សម្រួល​មនុស្ស​ធម៌ និង​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។

មីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​បង្ហូរ​ឈាម​​អស់​រយៈ​ពេល​ជិត ៣​ខែ​មកហើយ ក្រោយ​ពី​​ក្រុម​យោធា​ប្រទេស​នេះ បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អង់សាន ស៊ូជី តាមរយៈ​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm