ចិន​ខឹង​សម្បារ​ចំពោះ​កិច្ចព្រមព្រៀង​អាមេរិក​-​ហ្វីលីពីន​លើ​មូលដ្ឋាន​កងទ័ព

2023/02/03 06:11:49 pm        292

​ចិន៖ សហរដ្ឋអាមេរិក និង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ថា កងកម្លាំង​អាមេរិក​នឹង​អាច​ចូល​ទៅ​កាន់​មូលដ្ឋាន​យោធា​ថ្មី​ចំនួន ៤ នៅ​ក្នុង​ប្រទេស​កោះ​ប៉ាស៊ីហ្វិកដោយ​ពង្រីក​ទីតាំង​ដ៏​រឹងមាំ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វែងរក​ការ​ទប់ទល់​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​។ ​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិកលោក Lloyd Austin ស្ថិតនៅ​ទីក្រុង​ម៉ានីល​បាន​ជួប​សម​ភាគី​ហ្វីលីពីន និង​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ជា​វិធានការ​សន្តិសុខ​សំខាន់​។ យើង​បាន​ពិភាក្សា​អំពី​សកម្មភាព​ជាក់ស្តែង ដើម្បី​ដោះស្រាយ​សកម្មភាព​អស្ថិរភាព​នៅក្នុង​ដែនទឹក​ជុំវិញ​ប្រទេស​ហ្វីលីពីន រួមទាំង​សមុទ្រ​ហ្វីលីពីន​ភាគ​ខាងលិច​។ យើង​នៅតែ​ប្តេជ្ញា​ពង្រឹងសមត្ថភាព​ទៅវិញទៅមក​របស់​យើង​ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ប្រដាប់អាវុធ​។​ ​ចំណាត់ការ​នេះ​ធ្វើឡើង​ក្នុងពេល​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ ជុំវិញ​ការបង្កើន​ការអះអាង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ និង​ភាព​តានតឹង​ជុំវិញ​បញ្ហា​កោះ​ស្វ័យការពារ​តៃវ៉ាន់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាល ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ប្រឆាំង​ថា អាមេរិក​នឹងត្រូវ​ដាក់​កំហុស​ ចំពោះ​ការកើនឡើង​ភាព​តានតឹង​នៅក្នុង​តំបន់ និង​បាន​និយាយថា ការចូល​ទៅកាន់​មូលដ្ឋាន​កងទ័ព​ប្រទេស​ហ្វីលីពីន​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក Austin ទៅកាន់​ប្រទេស​ហ្វីលីពីន ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សម្ព័ន្ធមិត្ត​សំខាន់ ប្រទេស​កូរ៉េខាងត្បូង​។ នៅ​សប្តាហ៍​នេះកងកម្លាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូងបានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ដែលមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ និង​យន្តហោះ​ចម្បាំង​បំបាំងកាយ​។ សមយុទ្ធ​ទាំងនេះ​បាន​បង្កឱ្យមាន​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​ទីក្រុង​ព្យុងយ៉ាង​។ កូរ៉េខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា សមយុទ្ធ​របស់​អាមេរិក​នៅក្នុង​តំបន់​បាន​ឈានដល់​ខ្សែបន្ទាត់​ក្រហម​ខ្លាំង ហើយ​បាន​គំរាមបង្វែរ​ឧបទ្វីប​ទៅជា​ឃ្លាំង​អាវុធ​សង្គ្រាម​ដ៏​ធំ និង​ជា​តំបន់​សង្គ្រាម​ខ្លាំង​ជាង​មុន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm