ក្រុម​អ្នក​អធិប្បាយ​នយោបាយ​តាម​បណ្ដាញ​សង្គម៖គុណ​តម្លៃ​គណបក្សប្រជាជន​កម្ពុជា​គឺ​មិន​រត់​ចោល​ប្រជាជន​ និង​ប្រទេស​ពេល​ជួប​បញ្ហា​

2023/02/03 06:50:07 pm        77

ភ្នំពេញ ៖ ក្រុម​អ្នក​អធិប្បាយ​នយោបាយ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក ​លោក យឿន យឿត និង​លោក លី ហុង បាន​ថ្លែង​ថា គុណ​តម្លៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​បាន​ធ្វើ​ឲ្យ​ប្រជាជន​នៅ​កម្ពុជា​ទាំង​មូល​ធ្វើ​ការ​បោះឆ្នោត​គាំទ្រ​ជា​រៀង​រហូត​មក​នោះ​ គឺ​ដោយ​សារ​គណបក្ស​មួយ​នេះ​មិន​ដែល​រត់​ចោល​ប្រជាជន​ និង​ប្រទេស​ជាតិ​ពេល​ជូប​បញ្ហា​ និង​មួយ​វិញ​ទៀត​ ថ្នាក់​ដឹកនាំ​របស់​គណបក្សប្រជាជន​បាន​ខិតខំ​ស្វះស្វែង​រក​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជូន​ប្រជាជន​ និង​ប្រទេស​កម្ពុជា​ឲ្យ​មាន​សុខ​ក្សេមក្សាន្ត​រហូត​ដល់​បច្ចុប្បន្ន​នេះ។

ថ្លែង​តាម​រយៈ​ផេក​សេនា​សន្តិភាព​ នាល្ងាចថ្ងៃទី១ ខែ​កុម្ភៈ​ ឆ្នាំ២០២៣នេះ ក្រុម​អ្នក​អធិប្បាយ​នេះ បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ ការពារ និង​លើក​ស្ទួយ​ផល​ប្រយោជន៍​របស់​ប្រជាជន​គ្រប់រូប​ ថែ​រក្សា​ការពារ​សន្តិភាព ​សន្តិសុខ ​សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​សង្គម ដើម្បី​ធានា​ភាព​សុខសាន្ត​របស់​ប្រជាជន ​និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់​តែរីកចំរើន​ជា​បន្ត​បន្ទាប់​ទៅទៀត។

លោក ​យឿន យឿត បាន​ថ្លែង​ថា ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​គឺ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​នោះ បាន​ធ្វើឲ្យ​ប្រទេស​មាន​សុខសន្តិភាព ​មាន​ការ​អភិវឌ្ឍ គ្មាន​អំពើ​ភេរវកម្ម រហូត​ដល់​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរ​ជាតិ​ថែម​ទៀត។

ជាក់ស្តែង​កាលពី​ឆ្នាំ២០២២​កន្លង​ទៅនេះ​កម្ពុជា​យើងបាន​ធ្វើជាម្ចាស់ផ្ទះ​ដឹកនាំកិច្ចប្រជុំធំៗ​ជាច្រើន​ដូច​ជា​កិច្ច​ប្រជុំកំពូល​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប កិច្ចប្រជុំអាស៊ាន និងអាស៊ានបូក ហើយ​សម្រាប់​ឆ្នាំ២០២៣​នេះ​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាស៊ីហ្គេមផងដែរ។

​អ្នក​អធិប្បាយ​នយោបាយ​រូប​នេះ ​បាន​លើក​ឡើង​ទៀត​ថា​« កត្តា​ដែល​ធ្វើ​ឲ្យ​គណបក្សប្រជាជ​ក​​ម្ពុជា​ឈាន​មុខ​គេនៅ​ព្រះរាជាណាចក្រកម្ពុជា និង​មាន​ទំនុកចិត្ត​ដល់​ប្រជាជន​នោះ គឺ​ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​គណបក្សប្រជាជន​កម្ពុជា​ពុំ​ដែល​រត់​ចេញ​ពី​ប្រទេស និង​ប្រជាជន​ គេច​វេស​ពី​បញ្ហា​នោះ​ទេ ហើយ​ជាង​នេះ ​ទៅ​ទៀត​គណបក្ស​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ ក៏​បាន​បន្ត​ខិតខំ​យ៉ាង​សកម្ម​បន្ថែម​ទៀត​ក្នុង​ការអភិវឌ្ឍ​ប្រទេស ​លើក​ស្ទួយ​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បី​ឲ្យប្រជាពលរដ្ឋ​រស់​នៅ​ប្រកប​ដោយ​សុខដុម​នីយកម្ម ​និង​សេរី​ផង​ដែរ។

ជា​មួយ​គ្នា​នោះដែរ លោក​យឿន យឿត ក៏​បាន​ថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេស​សម្តេចតេជោ ហ៊ុន សែន ជា​មគ្គុទ្ទេសក៍​ឯក និង​បិតា​ស្ថាបនិក​សន្តិភាព ដែលបាន​លះ​បង់សាច់​ស្រស់​ឈាមស្រស់ រំដោះ​ប្រទេសជាតិ​ឲ្យ រួច​ផុត​ពី​វាលពិឃាត និងបាន​ដឹកនាំ​ប្រទេសឲ្យ​មាន​សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់ សព្វថ្ងៃនេះដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm