ហៃទី៖ ប្រជាជនហៃទីដែលមានបំណងចូលទៅកាន់សហរដ្ឋអាមេរិក បានសម្រុកទៅកាន់ទីភ្នាក់ងារអន្តោប្រវេសន៍របស់ប្រទេសហៃទី ដោយសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីលើកលែងទោសមនុស្សធម៌ថ្មី។

មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នា នៅការិយាល័យអន្តោប្រវេសន៍នៅក្នុងទីក្រុងព័រអូប្រាំង (Port-au-Prince) ដោយមានឯកសាររបស់ពួកគេនៅក្នុងដៃដើម្បីដាក់ពាក្យស្នើសុំកម្មវិធីមនុស្សធម៌ ដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍រហូតដល់ ៣០,០០០នាក់មកពីប្រទេសគុយបា ហៃទី នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡាចូលទៅកាន់សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៥ ខែមករា រដ្ឋបាលរបស់ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden បានប្រកាសថា ជនអន្តោប្រវេសន៍មកពីប្រទេសគុយបា ហៃទី និងនីការ៉ាហ្គ័រនឹងត្រូវបានបណ្តេញទៅកាន់ប្រទេសម៉ិកស៊ិក ដោយគ្មានឱកាសស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
នៅក្រោមកម្មវិធីថ្មីនេះ ជនអន្តោប្រវេសន៍រហូតដល់ ៣០,០០០នាក់មកពីប្រទេសគុយបា ហៃទី នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡាអាចចូលមកសហរដ្ឋអាមេរិកក្នុង ១ខែជាមួយនឹងការលើកលែងទោសមនុស្សធម៌ បណ្តោះអាសន្នរយៈពេលពីរឆ្នាំ។ ពលរដ្ឋម្នាក់ដែលប្រាថ្នាចង់ធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកបាននិយាយថា លោកបានព្យាយាមអស់រយៈពេល ៣សប្តាហ៍មកហើយដើម្បីដាក់ពាក្យស្នើសុំរបស់លោក។ រដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ចំនួនជនអន្តោប្រវេសន៍មកពីប្រទេសគុយបា ហៃទី នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡា ដែលបានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីខែធ្នូដល់ខែមករា បន្ទាប់ពីមានច្បាប់ថ្មី៕
អត្ថបទ៖ ប៊ុនថន