ប្រណាំងកង់៖ កីឡាករព័រទុយហ្កាល់ Ruben Almeida Guerreiro បានប្រជែងឈ្នះដំណាក់កាលទី៤ នៃព្រឹត្តិការណ៍ប្រណាំងកង់កម្មវិធី Saudi Tour និងបានឡើងមកនាំមុខគេក្នុងតារាងពេលវេលារួមផងដែរ។

កីឡាករវ័យ ២៨ឆ្នាំជិះឱ្យក្រុម Movistar រូបនេះបានយកឈ្នះនៅចំណុចគីឡូម៉ែត្រចុងក្រោយលើកីឡាករអ៊ីតាលី Davide Formolo និងកីឡាករកូឡុំប៊ី Santiago Buitrago Sanchez ដើម្បីបញ្ចប់ដំណាក់កាលដែលមានចម្ងាយផ្លូវ ១៦៣.៥គីឡូម៉ែត្រមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ៤៥នាទី ១វិនាទី។ ជ័យជំនះនេះធ្វើឱ្យ Almeida Guerreiro កាន់ ៨វិនាទីនាំមុខគេក្នុងតារាងវេលារួមពីលើកីឡាករអ៊ីតាលី Formolo និង ៩វិនាទីពីលើ Buitrago Sanchez។ សម្រាប់ដំណាក់កាលទី៥ ថ្ងៃសុក្រនេះមានចម្ងាយផ្លូវ ១៤៣គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ