អាជ្ញាធរក្រុងកំពង់ឆ្នាំង ផ្សព្វផ្សាយអោយអាជីករជុំវិញផ្សារលើ នូវផែនការ​រៀបចំ​សណ្តាប់​ធ្នាប់​ក្រុង​កំពង់ឆ្នាំង

2023/02/03 07:45:40 pm        96

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអញ្ជើញ​អាជីវករ​ផ្សារ​លើ ក្រុងកំពង់ឆ្នាំងសរុបជិត១០០នាក់ មកស្តាប់ផែនការរៀបចំផ្សារលើ និងជុំវិញផ្សារលើ និង​ផ្លូវ​មួយចំនួនក្នុងក្រុងកំពង់ឆ្នាំងផងដែរ ដើម្បីអោយចំណីផ្លូវមានរបៀបរៀបរយល្អ ជា​ពិសេស​បរិស្ថាន អនាម័យ និងសោភ័ណភាពរបស់ក្រុងកំពង់ឆ្នាំងតែម្តង។

  នៅក្នុងពិធីនេះ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានជូន​ដំណឹង​ដល់​បង​ប្អូន​អាជីវករ​ទាំងអស់​អោយយល់ពីការអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំងរបស់អាជ្ញាធរក្រុង និងខេត្តកំពង់ឆ្នាំង និង​សូមអោយមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីអោយក្រុងកំពង់ឆ្នាំងមានអនាម័យ បរិស្ថាន និងសោភ័ណភាពល្អ និងអាចជាប់ចំណាត់ថ្នាក់រំដួល៣ទងនៅថ្ងៃខាងមុខនេះ។ ការររៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងក្រុង​កំពង់ឆ្នាំង​នេះ ត្រូវបានអាជ្ញាធរក្រុងកំពង់ឆ្នាំងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋាន​តាម​ដង​ផ្លូវ​ក្រាល​កៅស៊ូនៅក្នុងក្រុងកំពង់ឆ្នាំងជ្រាបថា រដ្ឋបាលក្រុង​ត្រូវ​រៀបចំ​សោភ័ណ​ភាព​ទូទាំង​ក្រុង​កំពង់ឆ្នាំង​ឲ្យ​មានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ជាទីក្រុងប្រកបដោយសោភ័ណភាព និង​មាន​អនាម័យ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខនេះ ។

ដើម្បី​ឲ្យសក្តិសមជាទីក្រុងស្អាតនោះ រដ្ឋបាលក្រុងកំពង់ឆ្នាំងត្រូវធ្វើការរៀបចំដូចខាងក្រោម គឺ​នៅ​ខាង​មុខ​របងផ្ទះ ឬរបងមន្ទីរ អង្គភាពនានា មិនឲ្យមានការសង់សំយ៉ាប និងដាក់តាំង​លក់​ទំ​និ​ញ​គ្រប់​បែប​យ៉ាង។ នៅតាមមុខផ្ទះ ចាប់ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់​អាហារដ្ឋាន​មិត្តភាព​(វិមានឯករាជ្យ) ត្រូវដកគម្លាតពីចិញ្ចើមផ្លូវ( ទុកសម្រាប់ថ្មើរជើង)ប្រវែង៣ម៉ែត្រ ហើយផុត​ពី​នោះ​ក៏​មិនត្រូវធ្វើការសង់សំយ៉ាប ឬប្រាក់បិទបាំងដែលនាំឲ្យបាត់បង់សោភណ្ឌភាពឡើយ។ សូម​ប្រជាពលរដ្ឋ​ដែលមានលំនៅដ្ឋានតាមដងផ្លូវក្រាលកៅស៊ូ ក្នុងក្រុងដែលបានសាងសង់សំយ៉ាប និងដា​ក់​ស្លាកយីហោ ឬតាំងលក់ទំនិញផ្សេងៗនៅលើការ៉ូឡា ឬដីចំណីផ្លូវទាំងនោះ ត្រូវកាត់​ និង​រុះរើ​ចេញ​ឲ្យអស់ គិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។ រដ្ឋបាលក្រុងកំពង់ឆ្នាំង នឹងមិនទទួលខុសត្រូវលើការខូចខាតសម្ភារៈរបស់បងប្អូន នៅពេល​រដ្ឋបាល​ក្រុង​ចុះអនុវត្តនូវវិធានការណ៍រដ្ឋបាលនោះឡើយ ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm