ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះផ្ទះនិងហាងបណ្ដាលឲ្យមនុស្សស្លាប់០៣នាក់ស្លាប់ នៅខណ្ឌទួលគោក លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋអធិការ នៃអធិការរដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះថា កម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនមនុស្ស០៣ នាក់ ដែលជាមេការម្នាក់ និងកូនជាងចំនួនពីរនាក់ បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានមនុស្សប្រុសស្រី០៣នាក់ បានរងរបួស និងស្លាប់៕





