រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីនឹងឆ្លើយតបទៅនឹងការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយ របស់ប្រទេសលោកខាងលិចទៅកាន់ទីក្រុង Kyiv ដោយព្យាយាមរុញច្រានកងកម្លាំងអ៊ុយក្រែនឱ្យចេញឆ្ងាយពីព្រំដែនរបស់ខ្លួន ដើម្បីបង្កើតតំបន់ការពារសុវត្ថិភាព។
នៅក្នុងបទសម្ភាសន៍នៅលើបណ្តាញទូរទស្សន៍រដ្ឋលោក Lavrov បាននិយាយថា មនុស្សគ្រប់គ្នាចង់ឱ្យជម្លោះនៅអ៊ុយក្រែនដែលទីក្រុងមូស្គូចាត់ទុកថាជា «ប្រតិបត្តិការសឹកពិសេស» ត្រូវបញ្ចប់ ប៉ុន្តែការគាំទ្ររបស់ប្រទេសលោកខាងលិចចំពោះទីក្រុង Kyiv កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបដែលរុស្ស៊ីខិតទៅរកយុទ្ធនាការមួយ។ មន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ២.២ពាន់លានដុល្លារ ដែលត្រូវបានគេរំពឹងថានឹងរួមមានទាំងគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូងផងដែរ។
លោក Lavrov និយាយថា បច្ចុប្បន្ននេះ ប្រសិនបើយើងព្យាយាមផ្លាស់ទីកាំភ្លើងធំរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រឡប់ទៅឆ្ងាយ មានន័យថា ពួកគេមិនអាចគំរាមកំហែងដល់ទឹកដីរបស់យើងបានទេ អាវុធរយៈចម្ងាយឆ្ងាយកាន់តែច្រើនដែលលោកខាងលិចផ្គត់ផ្គង់ដល់ទីក្រុង Kyiv នោះវានឹងត្រូវចេញឆ្ងាយពីទឹកដី ដែលជាផ្នែកមួយនៃប្រទេសរបស់យើង។ គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ នឹងធ្វើឱ្យអ៊ុយក្រែនវាយលុកចូលកាន់តែជ្រៅទៅក្នុងទឹកដីដែលរុស្ស៊ីគ្រប់គ្រង ដែលអ៊ុយក្រែនបាននិយាយថា ខ្លួនមានផែនការដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញដោយកម្លាំង រួមទាំងឧបសម្ព័ន្ធតំបន់គ្រីមៀ៕
អត្ថបទ៖ ប៊ុនថន