អ៊ុយ​ក្រែ​ន ​និង​អឺរ៉ុប​ផ្លាស់ប្តូរ​ទង់ជាតិ​ដែលមាន​ហត្ថលេខា​ អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង Kiev

2023/02/03 09:43:27 pm        340

​អ៊ុយក្រែន៖ មន្ត្រី​សហភាព​អឺរ៉ុប​កំពូលៗ​ជាច្រើនរូប​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Kyiv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​សន្យា​ផ្តល់ជំនួយ​ផ្នែក​យោធា ហិរញ្ញវត្ថុ និង​នយោបាយ និង​បង្ហាញ​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ន មុនពេល​ខួប​មួយឆ្នាំ​នៃ​ការវាយលុក​របស់​រុស្ស៊ី​។

នៅ​ថ្ងៃ​សុក្រ​នេះ លោក Charles Michel ប្រធាន​មេដឹកនាំ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ទាំង ២៧​ប្រទេស​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​លោក Volodymyr Zelenskyy។ ការជួបប្រជុំគ្នា​បែបនេះ​ជា​លើកដំបូង​នៅក្នុង​ទីក្រុង Kyiv ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ បន្ទាប់ពី​ការសន្យា​ថ្មី​របស់​ប្រទេស​លោកខាងលិច​ក្នុងការ​ផ្តល់​អាវុធ​ ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ទប់ទល់​ការវាយលុក​ថ្មី​ដែល​ត្រូវបាន​រំពឹងទុក​ពី​រុស្ស៊ី​។ ទីក្រុង​មូ​ស្គូ​បាន​រិះគន់​ការសន្យា​នេះ ដោយ​និយាយថា ការបញ្ជូន​អាវុធ​ថ្មី​នឹង​ធ្វើឱ្យ​ជម្លោះ​កាន់តែ​រីក​ធំ ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​រុស្ស៊ី​ផ្លាស់ប្តូរ​នោះទេ​។​​ ប្រធានាធិ​បតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយថា សម្ពាធ​ជាស​កល​លើ​ប្រទេស​រុស្ស៊ី​ត្រូវតែ​បង្កើន​ឲ្យ​កាន់តែខ្លាំង ​ក្នុងអំឡុងពេល​សុន្ទរកថា​របស់លោក​។

លោក Zelenskyy និយាយ​ថា កិច្ចពិភាក្សា​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប (EU) គួរតែ​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​។ ប្រធាន​គណៈកម្មាការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Kyiv កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ជាមួយ​គណៈប្រតិភូ​នៃ​មន្ត្រី​ជាង ​១០​នាក់ ដែល​បាន​សន្យាថា​នឹង​ផ្តល់​ជំនួយ​ផ្នែក​យោធា ហិរញ្ញវត្ថុ និង​នយោបាយ​។ ទាក់ទង​នឹង​ការសុំ​ចូល​ជា​សមាជិកភាព សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ពី​ការ​ដោះស្រាយ​អំពើពុករលួយ​ ជា​តម្រូវការ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងការ​ចូលរួម​ជាមួយ​ប្លុក​មាន​សមាជិក ២៧ ជា​ដំណើរ​ការដែល​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm