អត្តពលិកជនពិការ ហ្វឹកហាត់ពង្រឹងសមត្ថភាពប្រចាំថ្ងៃ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៣

2023/02/03 09:53:57 pm        652

ភ្នំពេញ៖ នៅសល់រយៈពេល៩១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នឹងចូលមកដល់ ខណៈការប្រកួតអាស៊ានប៉ារ៉ាហ្គេម​ ក៏នឹងចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ដែរ។ ក្រុមអត្តពលិកមានពិការភាព បាននឹងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម ត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេមចូលមកដល់។

បច្ចុប្បន្នក្រុមអត្តពលិកជនពិការ ប្រមាណ២៥០ រូបកំពុងបន្តសកម្មភាពហ្វឹកហាត់យ៉ាងសកម្មនៅ​តាម​ទី​តាំង​ផ្សេងគ្នាដែលបានរៀបចំ។ អត្តពលិកទាំង ២៥០រូបនេះ ជាអត្តពលិកដែលត្រូវបាន​ជ្រើស​រើសដោយម៉ត់ចត់ សម្រាប់ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមក្នុងរយៈពេលជាង ១០០ ថ្ងៃខាងមុខនេះ។ នេះជាការលើកឡើង របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ឯកឧត្តមបន្តថា ក្រោយការចម្រាញ់ជ្រើសរើសបេក្ខភាពទាំងនេះ គឺជាការតម្រូវឱ្យហ្វឹកហាត់​យ៉ាងតិច​៥ម៉ោងក្នុងមួយថ្ងៃ។ ក្នុងនាមឯកឧត្តម ជាថ្នាក់ដឹកនាំមួយរូប ឯកឧត្តមពិតជា​សប្បាយចិត្ត​ដែលឃើញថាអត្តពលលិកទាំងអស់ពិតជាមានការប្ដេជ្ញា ​គោរពពេលវេលាហ្វឹកហាត់ត្រឹមត្រូវ រឺពេល​ខ្លះហ្វឹកហាត់លើសម៉ោងកំណត់ទៀតផង។

ឯកឧត្តម សង្ឃឹមជឿជាក់ថា ​ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡានេះ កម្ពុជានឹង​ទទួល​បាន​មេដាយ​កាន់​តែច្រើនជាងការចូលរួមប្រកួតកន្លងមក ដែលកម្ពុជាធ្លាប់ចូលរួមប្រកួត​នៅ​ប្រទេស​ដទៃ។

ចំពោះការហ្វឹកហាត់ បច្ចុប្បន្នគឺមានក្រុមអត្តពលិកមានពិការភាព​ចំនួន៦ប្រភេទកីឡា កំពុង​ហ្វឹកហាត់​នៅមជ្ឈមណ្ឌលជាតិនៃជនពិការ។ ​រីឯក្រុមអត្តពលិកចំនួន ៧ប្រភេទកីឡាផ្សេងទៀត កំពុងហ្វឹកហាត់នៅទីតាំងផ្សេងគ្នា។​ អត្តពលិកកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិនៃជនពិការ បង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការនាំយកកិត្តិយសជូនជាតិសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត។ ពួកគេមិនខ្លាចនឿយហត់ ចំពោះការហ្វឹកហាត់នោះទេ។

ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម​ លើកទី១២ ប្រព្រឹត្តិទៅពីថ្ងៃទី០៣-០៩ ខែមិថុនា​ ឆ្នាំ២០២៣ ខាងមុខ នឹង​រៀបចំឡើងក្រោយ​ ព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់។

ចំពោះប្រភេទកីឡា ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម មានចំនួន ១៣ប្រភេទ ក្នុងនោះរួមមាន បាល់បោះជនពិការភ្នែក ​អត្តពលកម្មជនពិការ វាយសីជនពិការ ​បាល់ទាត់ចលករខួរក្បាល ប៊ូស្យា កីឡាអុកជនពិការ យូដូជនពិការ ​លើកទម្ងន់ជនពិការ ​បាល់ទះអង្គុយ​ ហែលទឹកជនពិការ វាយកូន​សី​លើតុជនពិការ​ បាល់ទះរទេះ និងបាល់ទាត់ជនពិការភ្នែក៕ អត្ថបទ៖គឹមហុក



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm