បាល់ទាត់៖ កីឡាករអង់គ្លេស Jimmy White បានក្លាយជាកីឡាករស្នូកឃ័រទីមួយដែលមានវ័យ ៦០ឆ្នាំឈានឡើងវគ្គ ៨នាក់ចុងក្រោយនៃព្រឹត្តិការណ៍ស្នូកឃ័រលំដាប់ Ranking បន្ទាប់ពី Eddie Charlton ដែលធ្វើបាននៅព្រឹត្តិការណ៍ British Open នៅឆ្នាំ១៩៩២។
អតីតជើងឯកកម្មវិធី Masters និង UK Championship, Jimmy White បានយកឈ្នះកីឡាករចិន Peng Yisong ដោយលទ្ធផល ៥-១ហ្វ្រេមដើម្បីឡើងវគ្គ ៨នាក់ចុងក្រោយកម្មវិធី German Masters នៅរៀបចំនៅទីក្រុង ប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ ជុំបន្ទាប់ជើងឯករងពិភពលោក ៦លើក Jimmy White នឹងត្រូវជួបជាមួយ Jack Lisowski។ កីឡាករអង់គ្លេស Jack Lisowski ដែលជាជើងឯក German Masters ឆ្នាំ២០២១ នោះបានយកឈ្នះកីឡាករចិន Zhang Anda ៥-០ហ្វ្រេមដើម្បីឡើងជួប Jimmy White៕
អត្ថបទ៖នាង សុភាវុធ