បញ្ជីឈ្មោះបោះឆ្នោតជាការឆ្ពោះទៅកំណត់អ្នកដឹកនាំប្រទេសធានាសន្តិភាព និងការអភិវឌ្ឍ

2023/02/03 10:19:02 pm        440

​ភ្នំពេញ៖ ប្រជាពលរដ្ឋ លើកឡើងថា ​បញ្ជីឈ្មោះបោះឆ្នោតជាការឆ្ពោះទៅកំណត់អ្នកដឹកនាំ​ប្រទេស​ធានាសន្តិភាព និងការអភិវឌ្ឍ ​ខណៈការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹង​ប្រកាសនាពេលខាងមុខ។

បន្ទាប់ពីដំណើរប្តឹងតវ៉ា ឬជំទាស់ទៅនឹងបញ្ជីឈ្មោះបោះឆ្នោតដំបូងដែលបិទផ្សាយតាមឃុំ-សង្កាត់​បញ្ចប់​ទៅ​កាលពីខែមករាកន្លងនេះ ​មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី​ឈ្មោះ​ឆ្នាំ២០២២ បានប្រាប់ BTV News ឱ្យ​ដឹងនៅថ្ងៃទី៣ ខែកុម្ភៈនេះថា ក្នុងនាមជាប្រជាពលរដ្ឋការ​ចូលរួមការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តរៀងរាល់៥ឆ្នាំម្តង ​គឺជាពេលវេលាដ៏មានសារៈសំខាន់ ដើម្បី​បំពេញកាតព្វកិច្ច និងប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសអ្នកនយោបាយដែលខ្លួនពេញចិត្ត។ ពួកគាត់ បន្តថា ​ដើម្បីជ្រើសរើសថ្នាក់ដឹកនាំនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត តាម​រយៈការ​ចុះឈ្មោះបោះឆ្នោត​ ហើយការចុះឈ្មោះបោះឆ្នោតជាការឆ្ពោះទៅកំណត់អ្នកដឹកនាំ​ប្រទេស​ធានាសន្តិភាព និងការអភិវឌ្ឍ។

ជាមួយគ្នា ប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម​ការ​បោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្ត ​នីតិកាលទី៧ ​នាពេលខាងមុខផងដែរ។

បើតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញកាលពីកន្លងទៅ ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុង​បញ្ជីបោះឆ្នោតឆ្នាំ២០២២ ​ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ​នៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ ​មានជាង៩លាន៧សែននាក់ ខណៈអ្នកដែល​នឹងត្រូវលុបឈ្មោះចេញពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm