រដ្ឋាករទឹក អះអាងថា ពលរដ្ឋនៅតំបន់ជាយក្រុង នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ នៅចុងរដូវប្រាំងនេះ

2023/02/03 10:28:48 pm        390

ភ្នំពេញ៖ នៅចុងរដូវប្រាំងឆ្នាំនេះ ការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងរុញបន្ថែមទៅកាន់តំបន់ជាយក្រុង ​ដែលមានបញ្ហាកង្វះទឹកស្អាត ឲ្យមានសម្ពោធទឹក​គ្រប់គ្រាន់​ឡើងវិញ ​សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីចុះហត្ថលេខា​លើ​កំណត់ប្រជុំពិភាក្សា ​ស្តីពីការរៀបចំ​សិក្សា​លទ្ធភាព របស់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត​និរោធ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​និង (JICA) នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ថា ការ​ផ្គត់ផ្គង់​ទឹកស្អាតជូនប្រជាពលរដ្ឋបច្ចុប្បន្ន គឺនៅទាបជាងតម្រូវការ ​ជាក់ស្តែងនៅក្នុងឆ្នាំ ២០២២ ការ​ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​មានសមត្ថភាពផលិតត្រឹម ​៦៣០ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ​ខណៈតម្រូវការទឹកស្អាតប្រើប្រាស់ជាក់ស្តែង​ ប្រមាណ ៧៥០ ពាន់ម៉ែត្រគីប ទៅ ៨០០ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ។

ឯកឧត្តម បន្តថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានកំពុងជំរុញអភិវឌ្ឍន៍រោងចក្របាក់ខែង ដែល​នឹងអាចដាក់ឲ្យដំណើរជំហានទី១ នៅដើមខែ ​ឧសភា ក្នុងឆ្នាំនេះ​ ក្នុងសមត្ថភាពផលិត ១៩៥ ពាន់​ម៉ែត្រគីប ក្នុងមួយថ្ងៃបន្ថែមទៀត ដើម្បីជំរុញការផ្គត់ផ្គង់​ទឹកទៅតំបន់ជាយក្រុង ក្នុង​គោល​ដៅ​រុញ​ឲ្យមានសម្ពោធទឹកគ្រប់គ្រាន់ ​សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ។

បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​មានរោងចក្រផលិតទឹកស្អាតកំពុងដំណើរមានចំនួន​ ៤ កន្លែង ដោយ​មានសមត្ថភាពដើមផលិត ៦៦០ ​ពាន់ម៉ែត្រគីប ​ក្នុងមួយថ្ងៃ, ​និងមានអតិថិជន ៤៥ ម៉ឺន​អតិថិជន, ​មានបណ្តាញចែកចាយទឹកសរុបប្រវែងជាង ​៤ ពាន់គីឡូម៉ែត្រ ដោយបាន​គ្របបណ្តប់ផ្ទៃ​សេវាប្រមាណជាង ៨៥ ភាគរយ។ បច្ចុប្បន្នសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ នៅ​មានការខ្វះខាតនៅឡើយ​ ក្នុងរង្វង់ប្រមាណជិត ២០ម៉ឺនម៉ែត្រគីប ​ក្នុងមួយថ្ងៃ ​ដែលការកង្វះខាតនេះ ក្នុងនោះបន្ទាប់ពីគម្រោងរោងចក្រជំហានទី១ ​បាក់ខែង ​ត្រូវបាន​បញ្ចប់ នឹងដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការ ទើបរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផ្គង់ផ្គង់ទឹកបានគ្រប់គ្រាន់ នៅលើសេវាទីតាំង​ដែល​កំពុងមានសព្វថ្ងៃ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm