ស្ត្រី​ខ្មែរ​២នាក់ និង​បុរស​ខ្មែរ​ម្នាក់​ទៀត​ ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នាំ​ឱ្យ​តួលេខ​ស្លាប់​សរុប​ឡើង​ដល់​៧៤​នាក់

2021/04/27 02:59:58 am        509


ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ស្ត្រីខ្មែរ ២​នាក់​ទៀត និង​បុរស​ខ្មែរ​ម្នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ៧៤​នាក់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ស្ត្រី​ខ្មែរ​អាយុ ៧៩​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ បាន​ស្លាប់​នៅ​មុន​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​លទ្ធផល​វិភាគ​សំណាក​របស់​ស្ត្រី​រូប​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។

នៅ​ឯ​ខេត្ត​កំពង់ឆ្នាំ​ឯ​ណោះ​វិញ ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ម្នាក់​អាយុ ៥៧​ឆ្នាំ ដែល​នៅ​រស់​នៅ​ក្នុង​ស្រុក​រលាប្អៀរ ក៏​បាន​ស្លាប់នៅ​មុន​ពេល​បញ្ចូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ផង​ដែរ ហើយ​លទ្ធផល​វិភាគ​សំណាក ក៏​បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩ដែរ។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ម្នាក់​ទៀត​អាយុ ៦៥​ឆ្នាំ​ដែល​រស់នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​លទ្ធផល​វិភាគ​សំណាក​រក​ឃើញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជាម​ាន​មនុស្ស​សរុប​ដល​់​ទៅ ៧៤​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​រយៈ​ពេល ៤៥​ថ្ងៃ​ចុង​ក្រោយ​នេះ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am