ការហាត់សមចុងក្រោយរបស់សិល្បករកម្ពុជា ក្នុងព្រឹត្តិការណ៍ឈីងហ្គេ ទទួលបានការចាប់អារម្មណ៍ជាច្រើន

2023/02/03 04:23:12 pm        395

ភ្នំពេញ៖ ការហាត់សមសម្ដែងចុងក្រោយ របស់ក្រុមសិល្បករសិល្បការិនីកម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ឈីងហ្កេ គឺទទួលបានការចាប់អារម្មណ៍ជាច្រើន ​ពីក្រុមសិល្បករប្រទេសដទៃ ក៏ដូចជាការ​ចាប់​អារម្មណ៍ក្រុមអ្នកប្រមាញ់រូបថតនៃព្រឹត្តិការណ៍។ ​នេះជាការលើកឡើងរបស់​ ក្រុមការងាររបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ​ដែលមានវត្តមាននៅប្រទេសសិង្ហបុរីដោយផ្ទាល់។

សិល្បករសិល្បការិនីកម្ពុជា កាលពីថ្ងៃម្សិលម៉ិញ បានហាត់សមចុងក្រោយនូវទម្រង់សិល្បៈរបស់​ខ្លួនដែល​នឹងបង្ហាញជូនក្នុងព្រឹត្តិការណ៍ឈីងហ្កេ។ ​ការហាត់សមចុងក្រោយជាមួយ​សំលៀកបំពាក់ គឺ​ទទួលបានផ្លែផ្កា ​ដោយទទួលបានការចាប់អារម្មណ៍ជាច្រើន ពីក្រុមសិល្បករនៃប្រទេសដទៃទៀត​សុំថតរូប និងមានការប្រមាញ់រូបថតជាច្រើនពី បណ្ដាអ្នកថតរូបរបស់ព្រឹត្តិការណ៍ ក៏ដូចជាអ្នកថតរូប​នៃបណ្ដាសារព័ត៌មានអន្តរជាតិផងដែរ។ នេះជាការលើកឡើងរបស់ អ្នកនាង ដារ៉េត រ៉ូហ្សាលីន ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែល​កំពុងមានវត្តមាននៅប្រទេសសិង្ហបុរី ​ដែលបានចូលរួមព្រឹត្តិការណ៍ឈីងហ្គេក្នុងឆ្នាំ២០២៣នេះ។

លើសពីនេះក្រុមការងារ Artist Director របស់ព្រឹត្តិការណ៍ឈីងហ្កេ ​ក៏បានកោតសសើរដល់កម្ពុជា ដែលបាន​នាំមកនូវផ្ទាំង​ទស្សនីយភាពដែលមានទម្រង់ល្អ ច្រើនទម្រង់ មើលទៅមានភាពទាក់ទាញ​ក្នុងផែន​ដែលនឹងត្រូវសម្ដែង។ ​ជាក់ស្ដែងសម្រាប់សិល្បករសិល្បការិនីកម្ពុជា នឹងធ្វើការ​សម្ដែង​ទស្សីយភាពសិល្បៈក្នុងព្រឹត្តិការណ៍ឈីងហ្គេ ​នៅយប់ថ្ងៃទី ៣ ខែកុម្ភៈនេះ។ ​ការសម្ដែងគឺចាប់​ផ្ដើមនៅម៉ោង ៨. ៤៥នាទីយប់ នៅប្រទេសសិង្ហបុរី ​ត្រូវនឹងម៉ោង ៧.៤៥នាទីម៉ោងនៅកម្ពុជា។

ទស្សនីយភាពសិល្បៈដែលកម្ពុជានឹងសម្ដែងក្នុងព្រឹត្តិការណ៍ឈីងហ្កេ ​នៅយប់ថ្ងៃនេះ ធ្វើឡើង​ក្រោម​ប្រធានបទ ក្តីសង្ឃឹមរបស់យើង (Our Hope)។ ការសម្ដែង “ក្តីសង្ឃឹមរបស់យើង (Our Hopes)» ជាការរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀក នឹងបង្ហាញក្តីសង្ឃឹម និងភាពសុខដុមរបស់ប្រជាជាតិខ្មែរ ​ក៏ដូចជាភាពស្រស់​ត្រកាល​ក្នុងការរស់នៅប្រទេស​ដែល​មានសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្ដែងដ៏ធំមួយនៅអាស៊ី ​ដែលត្រូវបានរៀបចំឡើង

រៀង​រាល់​ឆ្នាំដោយ ​ដោយសមាគមប្រជាជន ​នៃសាធារណរដ្ឋសិង្ហបុរី។​ ឆ្នាំ២០២៣ នេះ ព្រឹត្តិកាណ៍​ក្បួនដង្ហែឈីងហ្គេនេះ ​បានវិលត្រឡប់មកជាថ្មី ដោយមានការរំពឹងទុកអ្នកចូលរួមជាង​ ១០.០០០ រួមទាំង​អ្នកសិល្បៈជាតិ និងអន្តរជាតិ​ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌នៃជាតិ​សាសន៍រៀងៗ​ខ្លួន នៅក្នុង Chingay Parade ​ដែលជាការបង្ហាញសិល្បៈសហគមន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋសិង្ហបុរី៕អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

ទិវាជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់៖ រួមគ្នាបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគ គិតច្នៃប្រឌិត និងគ្រប់គ្រងឡើងវិញ
2025/04/25 02:26:14 pm        1
កម្ពុជាបន្តធ្វើបច្ចុប្បន្នភាព និងចងក្រង NDC ៣.០ សម្រាប់ឆ្នាំ២០២៥-២០៣៥
2025/04/25 02:18:06 pm        1
កម្ពុជា-ជប៉ុន ចុះអនុស្សរណៈយោគយល់លើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និង JPQR
2025/04/25 02:06:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានEU៖ ការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសអាច«ត្រួសត្រាយផ្លូវ»សម្រាប់កិច្ចព្រមព្រៀងការពារជាតិ

2025/04/25 03:18:32 pm
​ក្រុមសិទ្ធិមនុស្សនិយាយថា ជនអន្តោប្រវេសន៍ជាង ១.៨០០នាក់ ត្រូវបណ្តេញចេញពីអាល់ហ្សេរីទៅនីហ្សេ
2025/04/25 03:12:56 pm
​លោក Zelensky និយាយថា រុស្សីព្យាយាមប្រើការវាយប្រហារតាមអាកាស ដើម្បីបិទបាំងការវាយលុកផ្លូវគោក
2025/04/25 02:58:29 pm
​ស៊ីរីស្វាគមន៍ការដកទណ្ឌកម្មរបស់អង់គ្លេសលើអង្គភាពចំនួន ១២ ដែលប្រតិបត្តិការក្នុងវិស័យសំខាន់ៗ
2025/04/25 02:54:50 pm
​កូរ៉េខាងត្បូង និងអាមេរិក ចង់ធ្វើកញ្ចប់កិច្ចព្រមព្រៀងមួយ មុនការផ្អាកពន្ធត្រូវបញ្ចប់នៅខែកក្កដា
2025/04/25 02:44:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am