អាមេរិក ៖ មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិកបានរកឃើញនូវអ្វីដែលខ្លួននិយាយថាជាបាឡុងស៊ើបការណ៍របស់ចិន ដែលបានហោះនៅលើសហរដ្ឋអាមេរិកភាគពាយ័ព្យ ជាការរកឃើញដែលបានកើតឡើងប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Antony J. Blinken ទៅកាន់ទីក្រុងប៉េកាំង។ ប្រធានាធិបតី លោក Joe Biden មានជម្រើសនៅពេលនេះ មិនឱ្យបាញ់ទម្លាក់បាឡុងនោះទេ បន្ទាប់ពីមានការណែនាំពីមន្ត្រីមន្ទីរបញ្ចកោណថា ការធ្វើដូច្នេះនឹងមានហានិភ័យកម្ទេចកម្ទីធ្លាក់មកលើមនុស្សនៅលើដី។

