​មានសន្តិភាពទើបយើងមានឱកាសប្រកបរបរទទួលទាន និងអភិវឌ្ឍន៍ប្រទេសបាន

2023/02/04 12:00:42 am        124

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើង​មាន​ឱកាស​ប្រកបរបរ​ទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបាន។

ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើង​គ្រប់គ្នាមាន​ឱកាសក្នុងការ​ប្រកបរបរ​ទទួល​ទាន ​និងកសាង​អភិវឌ្ឍន៍​ប្រទេសឲ្យរីកចំរើនរុងរឿងបាន ដូច្នេះត្រូវរួម​គ្នារក្សា​សន្តិភាព​នេះ​ឲ្យបាន​គង់វង្ស។ នេះជាការលើកឡើងរបស់ឯកឧត្តម ឃួ ង ស្រេង សមាជិក គណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ បាន​ថ្លែង​ក្នុងពិធីប្រកាសទទួលស្គាល់សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន៣៥០នាក់ នារ​សៀលនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការ​គណបក្សប្រជាជនរាជធានីភ្នំពេញ។

ឯកឧត្តម ឃួ ង ស្រេង បានថ្លឺងថា ការចូលរួមរបស់បងប្អូនទាំង៣៥០នាក់ ដែល​បាន​មក​រួមរស់​ជីវភាព​ជាមួយ​គណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់​ឲ្យឃើញ​ពីការ​សម្រេច​ចិត្តដ៏​ត្រឹមត្រូវ​របស់ ក្នុងការ​ថែរក្សា​កេរ្តិ៍តំណែល និងសមិទ្ធផលរបស់ដូនតាយើងពីមុនមក នោះគឺថែរក្សា ការពារសន្តិភាព ដែលរកបាន​មកដោយ​លំបាករបស់សម្តេចតេជោ ហ៊ុន សែន។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ចង់ប្រកបរបរទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណាដោយសេរី មិនភ័យខ្លាចអ្វីទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានលើក​ឡើងពីទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងរបប ប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាច និងស្រេកឃ្លានជាទីបំផុត និងបានលើក​ឡើង​ពីគុណបំណាច់របស់ គណបក្ស ប្រជាជន កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែ​ប្រទេស​មានសន្តិភាពទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនជឿនលឿនបាន ។ ដូច្នេះហើយ ទើបសម្តេចលះបង់គ្រប់បែបយ៉ាង រហូតយកអំណាចរបស់សម្តេចមកដាក់លើជើងពាន បង្កើតអឲ្យមានការបោះឆ្នោត ដោយសេរីពហុបក្ស និង​ជា​បន្តបន្ទាប់មកទៀត ដោយអនុវត្តគោល​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ទើបប្រទេសជាតិ​មានសន្តិភាព​ពេញលេញ ដែលធ្វើឲ្យ​ប្រទេសកម្ពុជា មានឱកាស​ក្នុងការកសាងអភិវឌ្ឍន៍ប្រទេស​រីកចំរើនរុងរឿង​មកដល់​បច្ចុប្បន្ននេះ។

ឯកឧត្តម ឃួង ស្រេង សូមឲ្យសមាជិក​ម្នាក់ក្លាយ​ជាសន្លឹកឆ្នោត១​សន្លឹករបស់​គណបក្សប្រជាជនកម្ពុជា នៅពេល​បោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីមានឱកាស​កសាង​អភិវឌ្ឍន៍​ប្រទេសឲ្យរីកចំរើនរុងរឿងបន្ថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm