ទេសរដ្ឋមន្ត្រី លី ធុជ ស្នើស្វីសបន្តផ្ដល់ជំនួយលើការងារបោសសម្អាតមីន

2023/02/04 04:23:01 pm        235

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានស្នើរដ្ឋាភិបាល នៃប្រទេសស្វីស តាម​រយៈលោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធស្វីស បន្ត ផ្ដល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​អនុវត្ត​នូវការងារសម្អាត​ដីចម្ការមីន ឲ្យសម្រេចបានតាមផែនការ កម្ពុជា​គ្មាន​មីន ឆ្នាំ២០២៥។

ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហព័ន្ធស្វីស និង​កម្ពុជា នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ស្វីស បាន​ផ្តល់​ជំនួយ​គាំទ្រ​ផ្នែក​សុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការ​បោស​សម្អាត​មីន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសុខុមាលភាព និង​វិបុល​ភាព​នៅ​កម្ពុជា។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងការងារបោសសម្អាតមីន ស្វីសគឺជាដៃគូដ៏សំខាន់ និងយូរអង្វែង ក្នុង​នាម​រាជ​រដ្ឋាភិបាលកម្ពុជា សូមឲ្យរដ្ឋាភិបាលស្វីស ពិចារណា​បន្ត​ជួយ​គាំទ្រ​ក្នុង​ការ​បញ្ចប់​ការងារ​បោស​សម្អាត​មីន ឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តគាំទ្រដោះស្រាយហានិភ័យផ្សេងៗទៀត នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ក្រោយឆ្នាំ២០២៥ ស្រប​តាម​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ជំនួយ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាលស្វីស ដែលបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ១៩៩៤ ហើយ​ប្រជាជន​កម្ពុជា ចងចាំជានិច្ចដោយដឹងគុណយ៉ាងជ្រាលជ្រៅ និង​កោត​សរសើរ​ចំពោះ​ការ​លះបង់​របស់​លោក​វេជ្ជបណ្ឌិត Beat Richner ក្នុងការជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ តាម​រយៈ​ការ​ផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ។

គួរបញ្ជាក់ថា កម្ពុជា-ស្វីស គឺជាអ្នកការពារស្មារតី និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តជាលក្ខណៈពហុភាគីនិយម ។ សំខាន់​ជាង​នេះ​ទៅ​ទៀត ប្រទេសទាំងពីរ គឺជាអ្នកជំរុញគោលនយោបាយការបរទេសអព្យាក្រឹត ដើម្បី​ការពារ​ឯករាជ្យ​ជាតិ​ជា​រដ្ឋអធិបតេយ្យ ដែលនយោបាយការបរទេសកម្ពុជាអព្យាក្រឹតភាព បាន​អនុម័ត​ដោយ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៥៥ បានក្លាយជាប្រយោគអចិន្ត្រៃយ៍នៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ស្វីស បន្តរីកចម្រើន​ជា​មួយ​នឹង​សន្ទុះ​គួរ​ឱ្យ​កត់​សម្គាល់ ដែលបង្ហាញឱ្យឃើញពីទំហំពាណិជ្ជកម្មដែលកំពុងកើនឡើង ដំណើរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់ និងការសន្ទនានយោបាយជាទៀងទាត់ រវាងក្រសួងការបរទេសទាំងពីរ ក៏​ដូច​ជា​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ពាក់ព័ន្ធផ្សេងទៀត និងកិច្ចសហប្រតិបត្តិការក្របខណ្ឌពហុភាគី ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        59
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        107
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm