ឯកឧត្តម ឃួង ស្រេង៖ មានសន្តិភាពទើបយើងមានឱកាសប្រកបរបរទទួលទាន និង​អភិវឌ្ឍន៍​ប្រទេស​បាន

2023/02/04 06:56:59 pm        163

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមាន​ឱកាសប្រកបរបរទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបាន។

ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើង​គ្រប់​គ្នា​មាន​ឱកាស​ក្នុង​ការ​ប្រកបរបរ​ទទួល​ទាន និង​កសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបាន ដូច្នេះ​ត្រូវ​រួម​គ្នា​រក្សា​សន្តិភាព​នេះ​ឲ្យ​បាន​គង់​វង្ស។ នេះជាការលើកឡើងរបស់ឯកឧត្តម ឃួ ង ស្រេង សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន ៣៥០នាក់ នារសៀល​នៅ​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ការចូលរួមរបស់បងប្អូនទាំង ៣៥០នាក់ ដែល​បាន​មក​រួម​រស់​ជីវភាព​ជា​មួយ​គណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់ឲ្យឃើញ​ពី​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់ ក្នុងការថែរក្សាកេរ្តិ៍តំណែល និងសមិទ្ធផលរបស់ដូនតាយើងពីមុនមក នោះគឺថែរក្សា ការពារ​សន្តិភាព ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន។ មានសន្តិភាព គឺ​មាន​អ្វី​គ្រប់​យ៉ាង ចង់ប្រកបរបរទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណាដោយសេរី មិន​ភ័យខ្លាចអ្វីទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បាន​លើក​ឡើង​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​របបប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាច និងស្រេកឃ្លានជាទីបំផុត និងបា​ន​លើក​ឡើង​ពី​គុណ​បំណាច់​របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុង​ការ​តស៊ូ​រំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែប្រទេសមានសន្តិភាពទេ ទើបយើង​អាច​អភិវឌ្ឍន៍​ប្រទេសជាតិឲ្យរីកចំរើនជឿនលឿនបាន ។ ដូច្នេះហើយ ទើប​សម្តេច​លះបង់​គ្រប់​បែប​យ៉ាង រហូតយកអំណាចរបស់សម្តេចមកដាក់លើជើងពាន បង្កើតអឲ្យមានការបោះឆ្នោត ដោយ​សេរី​ពហុបក្ស និងជាបន្តបន្ទាប់មកទៀត ដោយអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ទើប​ប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើឲ្យប្រទេសកម្ពុជា មានឱកាស​ក្នុងកា​រ​កសាង​អភិវឌ្ឍន៍​ប្រទេស​រីកចំរើនរុងរឿងមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម ឃួង ស្រេង សូមឲ្យ​សមាជិក​ម្នាក់​ក្លាយ​ជា​សន្លឹក​ឆ្នោត​១​សន្លឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បី​មាន​ឱកាស​កសាង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចំរើន​រុង​រឿងបន្ថែមទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm