សៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយគ្រឹះស្ថានអង្គរ បើកតំបន់ទេសចរណ៍និងលក់សំបុត្រអោយភ្ញៀវទេសចរ ចូលទស្សនា រមណីយដ្ឋានអង្គររឡើងវិញហើយ នៅរសៀលថ្ងៃទី ២៥ខែមេសាឆ្នាំ ២០២១ នេះតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។អាជ្ញាធរជាតិអប្សរារំពឹងថានឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនក្រោយពេលបើកឲ្យដំណើរការឡើងវិញនេះ ជាពិសេសនៅថ្ងៃបុណ្យពិសាខបូជានាថ្ងៃទី ២៦ខែមេសាឆ្នាំ ២០២១ ស្អែកនេះ៕អត្ថបទ ៖ សាវី






