របបសឹកមីយ៉ាន់ម៉ា ប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងក្រុងចំនួន ៣៧ បន្ថែមទៀត

2023/02/04 07:56:59 pm        254

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថា ក្នុងពេល​មាន​ការ​ប៉ះទង្គិច​គ្នា​ជាបន្តបន្ទាប់រវាងរដ្ឋាភិបាល និងកងកម្លាំងតស៊ូ របបសឹកមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងក្រុងចំនួន ៣៧បន្ថែមទៀត នៅទូទាំងប្រទេស។ ប្រព័ន្ធផ្សព្វ​ផ្សាយក្នុងស្រុក សំឡេងប្រជាធិបតេយ្យភូមាបានរាយការណ៍ថា របប​យោធា​បាន​ចេញ​បញ្ជាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឱ្យ​ដាក់​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​តំបន់​ដែល​កំពុង​ប្រយុទ្ធ​គ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងតស៊ូ មាន​ភាព​តាន​តឹង​កាន់​តែខ្លាំងឡើង។

ការវិវឌ្ឍន៍ចុងក្រោយបង្អស់នេះ បានកើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​របប​យោធា​បាន​បន្ត​ដាក់​ប្រទេស​ក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀតកាលពីថ្ងៃពុធ ដោយ​លើក​ឡើង​ពីស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់ក្នុងប្រទេស។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យោធាបានដាក់ច្បាប់អាជ្ញាសឹកនៅក្នុងទីក្រុង Mandalay និង Yangon បន្ទាប់ពីការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសានស៊ូជី(Aung San Suu Kyi) ក្នុងរដ្ឋប្រហារយោធា បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់លោកស្រីបានឈ្នះការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា ឆ្នាំ ២០២០​។ ទោះជាយ៉ាងណា ប្រជាជន​បាន​បង្ហាញ​ពី​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋ​ប្រហារ​យោធា ហើយ​កង​ទ័ព​បាន​បើក​ការ​បង្ក្រាប​ដោយ​ហឹង្សា​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ដែល​ទាមទារឱ្យដោះលែងសមាជិកសភាជាប់ឆ្នោតទាំងអស់ និង​ការ​បន្ត​សភា​ឡើង​វិញ។

យោង​តាមរបាយការណ៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ​កាល​ពី​ពេលថ្មី​ៗ​នេះ​បា​ន​ឲ្យ​ដឹង​ថា មនុស្សយ៉ាងហោចណាស់ ២,៨៩០ នាក់បានបា​ត់​បង់​ជីវិត​នៅ​ក្នុង​កណ្តាប់​ដៃ​យោធា និងអ្នកដែលធ្វើការជាមួយនឹងរបបសឹកនេះ ខណៈ​ ៧៦៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដំបូង ចាប់តាំងពីយោធាឡើងកាន់អំណាច៕


 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm