ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ នឹងបំបែកឯតទគ្គកម្មពិភពលោក

2023/02/04 08:59:00 pm        1.7 K

សៀមរាប៖ មន្ត្រីក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានបង្ហើបឲ្យដឹងថា ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខួបលើកទី១០ គឺជាព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ឲ្យ​ធំ​ជាង​មុនៗ ហើយអាចនឹងបំបែកឯតទគ្គកម្មលើពិភពលោក តាមរយៈ​កម្ម​វិធី​ចំនួន​ពីរ ឬ​លើស​ពី​នោះ​។

ឯកឧត្ដម សោម រតនា ប្រធានផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន ក្រោយបញ្ចប់ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទីលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាបនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ថា ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​ឆ្នាំ​នេះ មានរៀប​ចំចំនួន ៦ទីតាំង កម្មវិធីកំសាន្ដចំនួន ៤៤កម្មវិធី ដែល​រៀបចំ​ឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ និងនៅក្នុងក្រុងសៀមរាប ដោយ​មាន​ក្រុម​យុវជន​ ស.ស.យ.ក. ចំនួន​ ៥ពា​ន់​នាក់​ផង​ដែរ។

ខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានលក្ខណៈពិសេសជាឆ្នាំមុនៗ ដែលឯក​ឧត្ដមបានបង្ហើបថា ព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយនេះ អាច​នឹង​បំបែក​ឯតទគ្គកម្ម​លើ​ពិភព​លោក​លើ​កម្ម​វិធី​ចំនួនពីរនៅក្នុងព្រឹត្ដិការណ៍នោះ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ចូល​រួម​អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បាន​ផ្តល់​ឱកាស​​ឲ្យ​​យុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌    អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា​ជាដើម។ ឯកឧត្ដម​រំពឹងថា ព្រឹត្ដិការណ៍មួយនេះនឹងមានអ្នកទេសចរជាតិ និងអន្ដរជាតិចូលរួមជាច្រើននាក់ និង​ផ្ដល់​សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅខេត្ដសៀមរាបយ៉ាងច្រើនផងដែរ។

ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ នឹងប្រព្រឹត្ត​ទៅចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្រោម​ប្រធានបទ    «ក្ដីស្រមៃ និងក្ដីសង្ឃឹម»  អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្រប​ពេល​ខួប​១០ឆ្នាំ ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូច​ជា​ការ​រំលឹក​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រលើពិភពលោក ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិលើវិញ្ញាសារដែលបានរៀបចំចំនួន២។ ប៉ុន្តែ ឯកឧត្ដម សោម រតនា សុំមិន​បញ្ចេញ​ឈ្មោះវិញ្ញាសារ ដែលត្រូវការបំបែកកំណត់ត្រានោះទេ ដោយ​សុំ​លាក់សិន។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅ​ពេល​រំលឹក​ដល់​ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។ មិនតែប៉ុណ្ណោះគឺ ដើម្បី​បំផុស​ស្មារតី​ប្រជាជន​កម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ជា បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និង​ជា​គ្រួសារ​តែ​មួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិត​ផល​ពាណិជ្ជ​កម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និង​អន្តរជាតិ​ដែល​ជាមាសបៃតងរបស់កម្ពុជា៕ អត្ថបទ៖ ឈិត សាវី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm