រដ្ឋមន្ត្រីការពារជាតិឥណ្ឌា៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបុគ្គលដ៏សំខាន់ សម្រាប់អនាគតកម្ពុជា

2023/02/05 01:13:30 am        686

រដ្ឋមន្ត្រីការពារជាតិឥណ្ឌាមើលឃើញថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជា​ថ្នាក់​ដឹកនាំ​វ័យក្មេង​ប្រកប​ដោយថាមភាពមួយរូប ដែលមានសារៈសំខាន់ សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា។

ឯកឧត្តម រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា បានមាន​ប្រសាសន៍​បែប​នេះ នៅក្នុងជំនួបជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ ឯកឧត្តម រចនា ស៊ីង បានសម្តែងនូវក្តីរីករាយ​ដែល​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​នឹង ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពី​ជំនួ​ប​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើក ឡើងដែរថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជា​ថ្នាក់​ដឹកនាំ​វ័យ​ក្មេង​ប្រកប​ដោយ​ថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់​ផងដែរ​អំពី​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​របស់​កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់​កម្ពុជា​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​កង​ទ័ពជើង​គោក​ នៃ​កងយោធពលខេមរភូមិន្ទនាឱកាសនេះ ដែល​ពិត​ជា​បាន​បង្ហាញ​អំ​ពី​ចំណង​មិត្តភាព​ជិតស្និទ្ធ និងកិច្ចស ហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសស្របពេលដែលកម្ពុជា-ឥណ្ឌា បានប្រារព្ធខួបលើកទី៧០ នៃចំណងការទូតផ្លូវការ ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​ជំរុ​ញ​ឱ្យទំ​​នាក់ទំនងទ្វេភាគីបានឈានឡើងដល់កម្រិតខ្ពស់បន្ថែមទៀត ជាពិសេស​នៅ​ក្នុង​វិស័យ​វប្បធម៌, ការអភិវឌ្ឍធនធានមនុស្ស, ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម រចនា ស៊ីង នូវ​ការ​ផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រួមជាមួយនឹងការចូលរួមអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧៤ (74th Republic Day) របស់សា ធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នា​ពេល​ថ្មី​ៗ​នេះ​។

ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និង​ទិស​ដៅ​សហប្រតិបត្តិការ​មួយ​ចំនួន​ដែល​គ្រោង​នឹង​លើក​មក​ពិភាក្សា​ជាមួយ​នឹង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ឥណ្ឌា ជាពិសេស​គម្រោង​នៃ​ការ​ចុះហត្ថ​លេខា​លើ​ឯកសារ​លក្ខខណ្ឌ​ ស្តីពី​កិច្ច​សហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជា​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ការ​ភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​របស់​កង​ទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូត​សម្រេច​បាន​នូវ​សមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាលកន្លងមកនេះ ព្រមជាមួយ​នឹង​ការ​គូស​បញ្ជាក់​អំពីការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កង​យោធពល​ខេមរភូមិន្ទ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស សំដៅ​ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើង​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់កាល៕ ដោយ៖ គង់ ឌិន

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm