ពិធីបុណ្យសព លោកជំទាវ ប៊ុន សុថា ប្រព្រឹត្តិទៅតាមប្រពៃណីសាសនា

2023/02/05 02:05:49 am        1.0 K

ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ មានទុកជាទម្ងន់ដោយលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៨និង១៣នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ ប៊ុន សុថា បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានដារបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៤យប់៥ថ្ងៃ នៅភូមិគ្រឹៈលេខ៦៦ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

នៅព្រឹកថ្ងៃ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ឯកឧត្តម លោកជំទាវ ត្រូវជាស្វាមី កូន ចៅ បង បងថ្លៃ ក្មួយៗទាំងអស់ បានមូលមតិជាឯកច្ឆន្ទ និមន្ត​សម្តេច​ព្រះសង្ឃ​នាយក​រងទី១ សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និង​ព្រះសង្ឃ ៩​ព្រះអង្គ ធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ ជូនកុសលដល់វិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ដែល​បាន​លាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ។

នៅរសៀលថ្ងៃដដែលនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងនៅតាមក្រសួង ស្ថាប័ន​មួយ​ចំនួន បានអញ្ជើញនាំយកគោរោនផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧបាសិកា ប៊ុន សុថា ដោយ​ក្តី​ស្រណោះ​អាឡោះ​អាល័យ។

គណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នារសៀលនេះរួមមាន សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា —លោកជំទាវសឹង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច - គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ​ដោយ​ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ - គណៈ​ប្រតិភូ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដឹកនាំដោយ ឯកឧត្តមនិតិកោសលកិត្តិបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ - ប្រតិភូ​ក្រសួង​ព្រះបរមរាជវាំង ដឹកនាំដោយសម្តេចចៅហ្វារាំងវរវៀងជ័យអធិបតីស្រីង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​ព្រះបរម​រាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះមបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាវិររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត។ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ឃួន សុដារី តំណាងកាកបាទក្រហមកម្ពុជា។ គណៈប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

គណៈ​ប្រតិភូទាំងអស់ បានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារ នៃសព និងឧទ្ទិស​សូម​ឲ្យវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា បានទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការនោះដែរ សម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់​ខ្ពស់​តំណាង​គ្រប់​ស្ថាប័ន​នានា​រ​បស់ព្រះរាជាណាចក្រកម្ពុជា បានសរសេរលើសៀវភៅចូលរួមមរណទុក្ខ និងផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រោម​ក្រំ​បំផុត ដោយបានចាត់ទុកថា ការទទួលមរណភាពរបស់លោកជំទាវ ប៊ុន សុថា មិនគ្រាន់តែជាការបាត់បង់មាតា ជីដូន ជាទី​គោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ គុណធម៌ និងកិត្តិគុណរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជា​ការ​បាត់​បង់​នូវ​ពុទ្ធ​បរិស័ទ ដែលមានសទ្ធាជ្រះថ្លាដ៏មោះមុតឧត្តុង្គឧត្តមជាទីគោរពស្រឡាញ់ នៃញាតិមិត្តជិតឆ្ងាយ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ នារសៀលថ្ងៃទី ៤ កុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក​រដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោស​ព្រះរាជ​ទាន​នូវ​គ្រឿង​ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះលោកជំទាវ ប៊ុន សុថា ជូន​ដល់​ក្រុម​គ្រួសារ នៃសពផងដែរ។

តាមជីវប្រវត្តិសង្ខេប លោកជំទាវ ប៊ុន សុថា កើតនៅថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំរកា អដ្ឋស័ក ពុទ្ធសករាជ២៥០០ ត្រូវ​នឹងថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៥៧ ក្នុងគ្រួសារកសិករ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុងក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែល​មាន​បិតា​នាម លីន គ្រី មាតានាម ប៊ុន ស៊ាងលី។ លោកជំទាវឧបាសិកា ប៊ុន សុថា ជាបុត្រីទី៥ និងជាកូនពៅ ក្នុង​ចំណោម​បងប្អូន​៥នាក់ ក្នុងនោះមានប្រុស២រូប និងស្រី៣រូប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm