ឯកឧត្តម ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយនឹង​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​ឥណ្ឌា

2023/02/05 03:59:32 pm        654

​នា​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រងនៃ​កងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយនឹង​ឯកឧត្តម វី​ក្រម មី​ស្រ៊ី (Vikram Misri) ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្នុង​ឱកាស​ដែលលោកឧ​ត្ត​ម​សេនីយ៍កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ញ៉ូ​ដេលី សាធារណរដ្ឋ​ឥណ្ឌា​។

​ក្នុងជំនួប​នេះ ឯកឧត្តម វី​ក្រម មី​ស្រ៊ី បាន​សម្តែង​ក្តី​រីករាយ​ស្វាគមន៍​ចំពោះ​ការមកដល់​ប្រទេស​ឥណ្ឌា របស់​គណៈ​ប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ផ្នែក​មួយ​នៃ​សកម្មភាព​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំងពីរ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ចំណង​ការទូត​ផ្លូវការ​នៅក្នុង​ឆ្នាំ​១៩៥២​។ ឯកឧត្តម ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​ឥណ្ឌាបាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការរីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ និង​បានបញ្ជាក់​ផងដែរ​អំពី​ការគាំទ្រ​របស់​ប្រទេស​ឥណ្ឌា ​ចំពោះ​ទិសដៅ​នៃ​ការបង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុង​វិស័យសេដ្ឋកិច្ច​, វប្បធម៌​, បច្ចេកវិទ្យា​ឌីជីថល និង​ការពារជាតិ​។

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​ឥណ្ឌា​ក្នុង​រយៈកាល​កន្លងមក ជាពិសេស​ក្នុង​គ្រា​លំបាក ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​មិត្តភាព​ដ៏​ស្មោះត្រង់​ដោយ​មិនអាច​បំភ្លេចបាន​។ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការគាំទ្រ​របស់ឯកឧត្តម ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ លើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​ជា​និយាយ​ជារួម និង​និយាយ​ដោយឡែក​ក្នុង​កម្រិត​កង​ទ័ព​ជើង​គោក ដែល​កំពុង​មាន​វឌ្ឍន​ភាពជឿនលឿន​ តាមរយៈ​ការសម្រេចបាន​នូវ​ការចុះហត្ថលេខា​លើ​ឯកសារ​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ (TOR) រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm