ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឱ្យមន្ទីរពេទ្យ និងគ្លីនិកឯកជននៅរាជធានីភ្នំពេញ ផ្ដល់សេវាពិនិត្យ ថែទាំ និងព្យាបាលដល់អ្នកជំងឺកូវីដ១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្រសួងសម្រេចឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ទាំងអស់នៅរាជធានីភ្នំពេញ ផ្ដល់សេវាពិនិត្យ ថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩។
ឯកឧត្ដម ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ការសម្រេចបែបនេះ គឺដើម្បីឱ្យមន្ទីរពេទ្យ និងគ្លីនិកឯកជនស្របច្បាប់ទាំងនោះ ជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ។
ប៉ុន្តែ ឯកឧត្ដម ម៉ម ប៊ុនហេង បញ្ជាក់ថា មន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងសិន មុននឹងដំណើរការបាន៕