ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ស្នើសមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ជាមន្ត្រីបំរើប្រជាពលរដ្ឋ ត្រូវតែទទួលទូរស័ព្ទពីប្រជាពលរដ្ឋ នៅពេលគាត់ជួបបញ្ហា ឬ ត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍ ទោះជាពេលថ្ងៃ ឬយប់ ។
ក្នុងនោះផងដែរ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏សូមសំណូមពរបងប្អូនប្រជាពលរដ្ឋ ត្រូវថតទុកលេខទូរស័ព្ទរបស់សមត្ថកិច្ចទៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ដែលបងប្អូនរស់នៅ ដើម្បីងាយស្រួលក្នុងការទាក់ទងនៅពេលមានបញ្ហាផ្សេងៗកើតមានឡើង ។
១. លេខប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ២. លេខទូរស័ព្ទរបស់លោក លោកស្រីស្នងការរង ទទួលដឹកនាំតាមអធិការនគរបាលខណ្ឌទាំង១៤ ។ ៣. លេខទូរស័ព្ទលោកអធិការនគរបាលខណ្ឌទាំង ១៤ ។ ៤. លេខប្រចាំបញ្ជា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ។ ៥. លេខប្រចាំបញ្ជា អន្តរាគមន៍ និងសង្គ្រោះផ្នែកអគ្គីភ័យ ៕ តារាវុទ្ធី




