អ៊ុយ​ក្រែ​ន​នឹង​តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​ក្នុងការ​រុះរើ​មន្ត្រី​កំពូលៗ ​ខណៈ​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ Donetsk

2023/02/06 04:35:27 pm        647

អ៊ុយក្រែន៖ យោងតាម​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskyy អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​តែង​តាំង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​យោធា​របស់​ខ្លួន ​ជំនួស​រដ្ឋមន្ត្រី​ការពារជាតិ​លោក Oleksii Reznikov ក្នុងការ​រុះរើ​នៅ​សមរភូមិ​មុខ​នៃ​យុទ្ធនាការ​សង្គ្រាម​របស់​អ៊ុយ​ក្រែ​ន។

​លោក David Arakhamia ជា​អ្នកនយោបាយ​ជាន់ខ្ពស់ និង​ជា​ប្រធាន​សភា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា លោក Reznikov នឹងត្រូវ​ប្ដូរ​ទៅកាន់​ការងារ​ថ្នាក់​រដ្ឋមន្ត្រី​ផ្សេងទៀត និង​ត្រូវបាន​ជំនួស​ដោយលោក Kyrylo Budanov ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​យោធា​។ លោក Arakhamia បាន​និយាយ​នៅលើ​សារ Telegram ថា សង្គ្រាម​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅក្នុង​គោលនយោបាយ​បុគ្គលិក​។ ​លោក Reznikov វ័យ ​៥៦​ឆ្នាំដែលជា​អតីត​មេធាវីបាន​ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិកាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០២១ ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​រុស្ស៊ី​បើក​ប្រតិបត្តិការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន ​លើ​អ៊ុយ​ក្រែ​ន​កាលពីថ្ងៃទី​២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០២២​។

​ពុំមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ទេពី​លោក Reznikov​ ក្រោយ​ការប្រកាសនេះ​។​ ​ការរុះរើ​មន្ត្រីជាន់ខ្ពស់​នេះបានកើត​ឡើង ស្រប​ពេលដែល​អ៊ុយ​ក្រែ​ន​បារម្ភ​ថា ​រុស្ស៊ីកំពុងមាន​ផែនការ​វាយប្រហារ​ថ្មី​ដ៏​ធំ​នៅ​ខែ​នេះ​។​ អ៊ុយ​ក្រែ​ន​កំពុង​គ្រោង​វាយ​ទប់ទល់ ​ប៉ុន្តែ​កំពុង​រង់ចាំ​ការផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ និង​យាន​ប្រយុទ្ធ​ពី​លោកខាងលិច៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm