ព្រឹត្តិការណ៍​ Angkor Ultra Trail ​បញ្ចប់​ជោគជ័យ ខណៈ​អ្នករៀបចំ​ភ្ញាក់ផ្អើល​កំណើន​អ្នករត់​កម្ពុជា​

2023/02/06 04:49:47 pm        610

​​រត់ប្រណាំង៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail ​លើក​ទី​៦ ឆ្នាំ​២០២៣ នៅ​តំបន់​អង្គរ ខេត្តសៀមរាបបានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ទាក់ទាញ​អ្នកចូលរួម​រត់​ចម្រុះ​ជាតិ​សាសន៍​យ៉ាង​ច្រើន ពិសេស​កំណើន​កីឡាករ​-​កីឡាការិនី​កម្ពុជាដែល​ធ្វើ​ឲ្យ​អ្នករៀបចំ​កម្មវិធីមានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង។ ​

​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ដែល​រត់​ឆ្លងកាត់​ឧបសគ្គ​បែប​ផ្សងព្រេង​នេះ បាន​ប្រារព្ធ​ពិធី​បិទ​ការ​ប្រកួតក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែកុម្ភៈនៅ​មជ្ឈមណ្ឌល​សច្ចៈ បន្ទាប់ពី​ដំណើរការ​ប្រកួត​ពេញ ១​ថ្ងៃដោយ​ចាប់ពី​ម៉ោង ៤​ទា​ភ្លឺរហូត​យប់​ជ្រៅ​ថ្ងៃ​ដដែល។​ ​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​គណៈកម្មការ​រៀបចំ និង​អត្ត​ព​លិ​ក​ចូលរួម ពិសេស​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​ Phoenix Voyages ​រៀបចំ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail ​ឡើងវិញ បន្ទាប់ពី​ខកខាន ២​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បន្ដថា ការរៀបចំ​ឡើងវិញនៃ​ព្រឹត្តិការណ៍​នេះស្ដែង​ឲ្យ​ឃើញ​ពី​សមត្ថភាព និង​ការយក​ចិ​ត្ដ​ទុកដាក់​របស់​រាជរដ្ឋាភិបាលក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយដែល​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា សម្រាប់​ការត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នាពេលឆាប់ៗ​ខាងមុខ ក្រោម​ប្រធានបទ “​កីឡា​រស់ក្នុង​សន្ដិភាព​” ផងដែរ។​ ​លោក​ Jean Claude Le Cornec ​តំណាង​គណៈ កម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​លើ​ទឹកដី​អង្គរ​ដដែលបាន​បញ្ជាក់ថា ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ជិត ១ពាន់​នាក់មកពី ៤៣​ប្រទេស​ជុំវិញ​ពិភពលោក។ លោក​បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​ការប្រកួត​នេះមាន​កំណើន​អ្នកចូលរួម​ច្រើន និង​ពោរពេញ​ដោយ​ស្មា​ម​ញញឹម ពិសេស​កីឡាករ​-​កីឡាការិនី​កម្ពុជាដែល​ចូលរួម​ច្រើន ផ្ទុយ​ពី​ការប្រកួត​ដំបូងមាន​អ្នកចូលរួម​ត្រឹម ២០ ទៅ ៣០​នាក់​ប៉ុណ្ណោះ។​​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ Angkor Ultra Trail ​លើក​ទី​៦ បានរៀបចំ​លើ ៦​វិញ្ញាសា រួមមាន​រត់​ចម្ងាយ ១០០​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ​, ១៦​គីឡូម៉ែត្រ និង ៨​គីឡូម៉ែត្រ ដោយ​គណៈកម្មការ​បាន​រៀបចំ​កន្លែង​ចេញដំណើរ​ផ្សេងៗ​គ្នានៅ​តំបន់​អង្គរ។ តែ​អ្វីដែល​សំខាន់គឺ​វិញ្ញាសា​រត់ ១០០​គីឡូម៉ែត្រដែល​ត្រូវ​រត់​កាត់​តំបន់​ប្រាសាទ​នានា ភ្នំ វាលស្រែ និង​ផ្លូវ​តាម​ភូមិ​ជាដើម ក្នុង​គោលបំណង​សំខាន់ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឯក​របស់​កម្ពុជាទៅកាន់​ពិភពលោក​ផង ក៏ដូចជា​ការជំរុញ​ប្រជាពលរដ្ឋ​លេង​កីឡាក្នុងន័យ​លើកកម្ពស់​សុខភាព​ផង និង​ការរួមចំណែក​ជួយ​ដល់​ការងារ​សង្គម​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm