ចិនមើលឃើញថា​ ជម្រើស​រប​ស់​ខ្លួន​មាន​ដែន​កំណត់ ក្រោយ​អាមេរិកបាញ់​ទម្លាក់​បា​ឡុង​

2023/02/06 05:02:48 pm        708

​ចិន៖ បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់​អាមេរិក ​បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន​ដែល​អណ្តែត​ពាសពេញ​សហរដ្ឋ​អាមេរិក ប្រតិកម្ម​ពី​ទីក្រុង​ប៉េកាំង​មាន​ទាំង​ការការពារ និង​ខឹងសម្បារ ប៉ុន្តែ​នៅតែ​ការពារ​ជម្រើស​របស់ខ្លួន​ដោយបាន​បង្ហាញ​ពី​ការ​ប្រឈម​នានា​ ដែល​ប្រធានាធិបតី​ចិនលោក Xi Jinping បាន​កំពុង​ជួបប្រទះ ខណៈ​លោក​ព្យាយាម​រក្សា​ស្ថិរភាព​សម្រាប់​ទំនាក់ទំនង ស្របពេល​កំពុង​រង់ចាំ​ពេលវេលា​ប្រសិនបើ​អាច​សម្របសម្រួល​បាន​។

​ប៉ុន្មាន​ម៉ោង​ក្រោយ​បា​ឡុង​នោះ​ត្រូវបាន​បាញ់​ដោយ​មី​ស៊ី​ល Sidewinder និង​ធ្លាក់​ចូលក្នុង​សមុទ្រ​ក្បែរ​រដ្ឋ South Carolina ក្រសួងការបរទេស​ចិន​បានប្រកាស​ពី​ការមិនសប្បាយចិត្ត និង​ការតវ៉ា​យ៉ាងខ្លាំង និង​បាន​ប្រកាន់​ជំហរ​របស់ខ្លួន​ថា ​បា​ឡុង​នោះគឺជា​ការ​បង្ហោះ​សម្រាប់​ការស្រាវជ្រាវ​ផ្នែក​ស៊ីវិល ដែល​បាន​រសាត់​តាម​កម្លាំង​ខ្យល់​ខ្លាំង​ប៉ុណ្ណោះ​។ ក្រសួង​ខាងលើនេះនិយាយថា គឺ​ទីក្រុងវ៉ាស៊ីនតោន មិនមែន​ប៉េកាំង​ទេដែល​បាន​បំផ្លិចបំផ្លាញ​គោលការណ៍​នានា​។ ​សេចក្ដីថ្លែងការណ៍​ពី​ក្រសួង​ខាងលើ​កាលពី​ថ្ងៃអាទិត្យ ភាគី​ចិន​បានស្នើ​ចំៗ​ថា សូម​ឲ្យ​សហរដ្ឋអាមេរិក​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​ភាព​ស្ងៀមស្ងាត់ ជំនាញ និង​ឥរិយាបទ​ល្អ​។

ចំពោះ​សហរដ្ឋអាមេរិក​ដែល​ទទូច​លើ​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ កំពុង​បង្ហាញ​ពី​ការបញ្ចេញ​ប្រតិកម្ម​ហួសហេតុ​។​ ​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចំនួន​២ ​របស់ខ្លួនថា យើងតវ៉ា​យ៉ាង​ដាច់អហង្ការចំពោះ​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក និង​បន្ត​សិទ្ធិ​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​ ក្នុងការ​ដោះស្រាយ​កាលៈទេសៈ​ស្រដៀង​គ្នា ហើយ​ថា​ការបាញ់​ទម្លាក់​បា​ឡុង​នោះ​គឺជា​ប្រតិកម្ម​ខ្លាំង​ហួសហេតុ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm