អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកំពូលអ៊ីរ៉ង់បានផ្ដល់ការលើកលែងទោសដល់អ្នកទោសរាប់ម៉ឺននាក់ រួមទាំងអ្នកមួយចំនួនដែលបានចាប់ខ្លួនក្នុងការតវ៉ាប្រឆាំងរដ្ឋថ្មីៗនេះ ក្រោយការបង្ក្រាបដ៏សាហាវដែលផ្ទុះឡើងភាពរំជើបរំជួលពេញទូទាំងប្រទេស។

យោងតាមព័ត៌មានលម្អិតដែលបានប្រកាស នៅក្នុងសេចក្ដីរាយការណ៍របស់សារព័ត៌មានរដ្ឋ ទោះយ៉ាងណាក៏ដោយការលើកលែងទោសដែលត្រូវបានអនុម័តដោយលោក Ayatollah Ali Khamenei បានកើតមានឡើងដោយមានលក្ខខណ្ឌ ដែលនិយាយថា វិធានការនេះនឹងមិនអនុវត្តន៍ចំពោះជនជាតិផ្សេងៗ ដែលបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា អុ្នកទោសទាំងឡាយដែលជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ ជាការចោទប្រកាន់ពាក់ព័ន្ធនឹងការខាតបង់ទុនវិនិយោគ ដែលបានធ្វើឡើងប្រឆាំងទៅលើក្រុមអ្នកតវ៉ាមួយចំនួន ដែលមនុស្ស ៤នាក់មានទោសត្រូវប្រហារជីវិតក៏នឹងមិនត្រូវបានដោះលែងដែរ។

សារព័ត៌មានដដែលនេះបានរាយការណ៍ថា ហើយក៏មិនអនុវត្តន៍ចំពោះអ្នកទាំងឡាយដែលបានចោទប្រកាន់ ពីបទយកការណ៍ឲ្យទីភ្នាក់ងារបរទេស ឬអ្នកដែលជាប់ពាក់ព័ន្ធនឹងក្រុមប្រឆាំងសាធារណរដ្ឋអ៊ីស្លាមនេះដែរ។ ប្រទេសអ៊ីរ៉ង់ត្រូវបានជួបភាពវឹកវរដោយការតវ៉ា ក្រោយការស្លាប់ស្ត្រីវ័យក្មេងជនជាតិឃើដអ៊ីរ៉ង់ ក្នុងពេលឃាត់ខ្លួនសាកសួររបស់នគរបាលសីលធម៌កាលពីខែកញ្ញាឆ្នាំមុន។ យោងតាមក្រុមសកម្មជន HRANA មនុស្សប្រមាណ ២០.០០០នាក់ត្រូវបានចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងការតវ៉ាជាបន្តបន្ទាប់៕
អត្ថបទ៖ សុខមាន