ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី៦ខែកុម្ភៈនេះ បានបន្តចុះពិនិត្យទីតាំងចាក់បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដែលរៀបចំការចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(ធីតា)។ទីតាំងលោកជំទាវវេជ្ជបណ្ឌិតចុះពិត្យនោះរួមមាន៖ វិទ្យាល័យសន្ធរម៉ុក និងវិទ្យាល័យឥន្រ្ទទេវី។









