ការធ្វើវិសោធនកម្មច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ គឺស្របតាមការវិវឌ្ឍសេដ្ឋកិច្ចជាតិនិងសកលលោក

2023/02/06 08:11:49 pm        401

ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ថ្លែងថា ការធ្វើការវិសោធនកម្មច្បាប់ប្រព័ន្ធ​ហិរញ្ញវត្ថុសាជារណៈ ដើម្បីស្របតាមការវិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ​និងសេដ្ឋកិច្ចសកលលោក។

ការថ្លែងរបស់ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ​បានសម្រេចនឹងបើកសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តី​ព្រាងច្បាប់​ចំនួនពីរ ​គឺសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់​ស្តីពីការគ្រប់គ្រង​ទឹកស្អាត។

ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឡើងវិញ ស្របតាម​តម្រូវតាមការវិវឌ្ឍរបស់កម្ពុជា មិនថាទាំងសេដ្ឋកិច្ចសង្គមជាតិ និងសេដ្ឋកិច្ចសកល​លោក។

បើតាមសេចក្តីព័ត៌មានរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ សេចក្តីព្រាងច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ​សាធារណៈ ស្ថិតក្នុងតម្រូវការចាំបាច់ ពោលសេចក្តីព្រាងច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ គឺជាការ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការដ្ឋានយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍរយៈពេលវែង តាមរយៈការកសាងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈមួយ ​ដែលមានភាពឆ្លើយតប ប្រសិទ្ធភាព តម្លាភាព​ គណនេយ្យភាព និងចីរភាព ក្នុងការបែងចែក និងប្រើប្រាស់ធនធាន​សាធារណៈ ក៏ដូចជាការទ្រទ្រង់ កំណើនសេដ្ឋកិច្ច, រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសមធម៌សង្គម។

សេចក្តីព្រាងច្បាប់​ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនេះ ​មានគោលដៅកំណត់គោលការណ៍ ជា​មូលដ្ឋាន​សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុជាពិសេសសម្រាប់ជំហាននីមួយៗ ​នៃដំណើរការរៀបចំ អនុម័ត និងអនុវត្តថវិកា ​ការត្រួតពិនិត្យលទ្ធផលថវិកា ការកំណត់មុខងារ ​ការទទួលខុសត្រូវក្នុងការ​គគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន ​អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះសា្ថនសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ អត្ថបទ៖ ឧត្តម



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm