មន្រ្តីជំនាញរម្លឹកពលរដ្ឋត្រូវចាំកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងដើម្បីងាយស្រួលចាក់ដូសបន្ត

2023/02/06 08:31:41 pm        429

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ បន្តដឹកនាំគណៈប្រតិភូចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសជំរុញ ដែលរៀបចំការចាក់ដោយក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (ធីតា) ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានរំលឹកដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ កុំពន្យារពេលការ ចាក់វ៉ាក់សាំងដូសជំរុញ​ លើសពីរយៈពេលដែលក្រសួងសុខាភិបាលបានកំណត់ ពោលគឺរយៈពេល​ពីដូស ជំរុញមួយទៅដូសជំរុញមួយទៀត គឺពី៤-៦ខែ​ ហើយត្រូវចងចាំថ្ងៃខែឆ្នាំ ដែលបានចាក់​ដូសចុងក្រោយ ដើម្បីងាយស្រួលចាក់ដូសជំរុញបន្តបន្ទាប់ទៀត ដោយមិនត្រូវទុកពេលហួស​យូរពេក ដែលធ្វើឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គលនឹងធ្លាក់ចុះខ្សោយ ឬចុះអស់តែម្តង។

លោកជំទាវ បានស្នើទៅដល់គណៈនាយកសាលា​ ឱ្យបន្តយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំង កូវីដ-១៩ ​ជូនដល់សិស្សានុសិស្ស និងអ្នកគ្រូ-លោកគ្រូ​ ព្រមទាំងបុគ្គលិកសាលារបស់ខ្លួន ពោល​គឺរៀបចំកាលវិភាគ ដើម្បីឲ្យក្រុមគ្រូពេទ្យមកផ្ដល់សេវាចាក់វ៉ាក់សាំង ​នៅសាលាផ្ទាល់ ទៅតាមវេន និងបន្តការអនុវត្តវិធានការ ៣កុំ ៣ការពារ ទៅតាមពេលវេលា និងទីកន្លែង ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ចេញ ផ្សាយនៅពេលថ្មីៗនេះ បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ​ដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ​ជូនដល់សិស្សានុសិស្សក្នុងរាជធានីភ្នំពេញ ត្រូវចាប់ផ្ដើមពីថ្ងៃទី៦​ ខែកុម្ភៈ​ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ​ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីរក្សា​ និងបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាល នៃ​ជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា​ ជាពិសេសដើម្បីបន្តរក្សានូវនិរន្តរភាព នៃដំណើរការប្រទេស​ជាប្រក្រតី និងការរស់នៅជាធម្មតាតាមប្រក្រតីភាពថ្មី រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ ៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm