
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម អាន សុខខឿន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានប្រតិកម្មចំពោះវិទ្យុអន្តរជាតិមួយមានមូលដ្ឋាននៅកម្ពុជា ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងដំណើទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅសាធារណៈរដ្ឋប្រជាមានិតចិន នាសប្ដាហ៍ក្រោយ។
ឯកឧត្តម អាន សុខខឿន បានឱ្យដឹងថា វិទ្យុអន្តរជាតិមួយដែលមានមូលដ្ឋានជំនួយនៅប្រទេសអាមេរិក បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមចំណងជើងថា «កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពីអន្ទាក់បំណុល»។
ឯកឧត្ដម បញ្ជាក់ថា អត្ថបទនេះ បានផ្សាយនូវព័ត៌មានខុសពីការពិត និងបំភ័ន្តសាធារណៈជនក្រោមហេតុផលនយោបាយ។
ឯកឧត្តម អាន សុខខឿន បានបញ្ជាក់ថា ទោះបីជាមានការពន្យល់ជាច្រើនលើកច្រើនសារក៏ដោយក៏បណ្ដាញសារព័ត៌មានទាំងនេះ បានព្រងើយកន្តើយដោយចេតនាចំពោះការបំភ្លឺទាំងអស់នោះ ហើយបែរជាបន្តលេងនូវនយោបាយកង្វក់ចំពោះទំនាក់ទំនងកម្ពុជាចិនទៅវិញ។
ឯកឧត្ដម បានបញ្ជាក់ថា កម្ពុជា សូមស្វាគមន៍នូវរាល់ការវិនិយោគ ក្នុងរូបភាពជា BOT គឺមានន័យថា កសាងប្រតិបត្តិ និងធ្វើការផ្ទេរ៕ អត្ថបទ៖ វ៉ន ដារ៉ា