ការបើកជើងហោះត្រង់កម្ពុជា-ចិន នៅក្នុងខែកុម្ភៈនេះ នឹងបន្តកើនឡើងទ្វេដង

2023/02/06 09:52:56 pm        664

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលរដ្ឋាភិបាលចិន ប្រកាសបើកផ្លូវការ អនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍នានានាំភ្ញៀវទេសចចេញដើរកម្សាន្ត នៅតាមប្រទេសគោលដៅ​អនុញ្ញាតចំនួន២០ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​បានឲ្យដឹងថា តាមរយៈការប្រកាសបើក​ទេស​ចរណ៍ចិន បានធ្វើឲ្យជើងហោះហើរកម្ពុជា ​ចិន ​កើនឡើងទ្វេដងនៅក្នុងខែកុម្ភៈនេះ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល​កម្ពុជា បានថ្លែងប្រាប់BTV​ នៅថ្ងៃទី០៦ ខែកុម្ភៈនេះថា ចាប់តាំងពីរដ្ឋាភិបាលចិន ប្រកាស​បើកប្រទេសចិនវិញ នៅថ្ងៃទី០៣ ខែមករានេះមក សំគាល់ឃើញថា​ ចំនួនជើងហោះហើរកម្ពុជា-ចិននៅក្នុងខែមករា​ ឆ្នាំ២០២៣ មានកំណើនជាង៧០% ធៀបនឹងខែធ្នូឆ្នាំ២០២២ ហើយនៅក្នុង​កុម្ភៈនេះ មានក្រុមហ៊ុនអាកាសចរណ៍ចិនដាក់សំណើរហោះហើរត្រង់កម្ពុជា-ចិន កើនដល់ជាង ៦០០ជើង ពោលគឺកើនឡើងជាង ២ដងបើធៀបនឹងខែមករា។

ឯកឧត្តម ជា អូន បន្តថា ចាប់ពីថ្ងៃស្អែកនេះតទៅ ​មានក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានប្រកាស​បើក​ជើងហោះហើរត្រង់ទៅមករាជធានីភ្នំពេញ ​ក្រុងប៉េកាំងប្រទេសចិនជាដំបូង និងមិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ ក្នុងនោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ចិនចំនួន១៦ ​និងកម្ពុជាចំនួន​ ៦ក្រុមហ៊ុនផងដែរ បានតភ្ជាប់ជើងហោះហើរ​ត្រង់ចំនួន ៣៧ខេត្តក្រុង ក្នុងនោះកម្ពុជាចំនួន ៣ខេត្តក្រុង និងភាគីចិនចំនួន ៣៤ខេត្តក្រុង ។

បើតាមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន​ បានថ្លែងថា ពួកគេសប្បាយចិត្តណាស់ ដែលប្រទេស​ចិនប្រកាសបើកប្រទេសវិញ ​ហើយគោលដៅទេសចរណ៍ដំបូងបំផុត គឺចង់មក​ទស្សនាកម្ពុជា ពិសេសទៅទស្សនាប្រាសាទអង្គរវត្ត ​និងគោលដៅទេសចរណ៍នានាទៀតនៅកម្ពុជា ។

តាមឲ្យដឹងពីគណៈកម្មការអន្តរក្រសួង សម្រួលការធ្វើការដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ​អន្តរជាតិ ​និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ​និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ. អ.ច.ទ) ៖ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ ​ប្រទេសចិនប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន​ទេសចរណ៍​នាំភ្ញៀវទេសចរចិន​ចេញក្រៅប្រទេស ដោយជ្រើសរើសគោលដៅប្រទេសចំនួន​២០រួមមាន៖ ​ប្រទេស​កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាលឌីវ ស្រីលង្កា អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រឹ្វកខាងត្បូង រុស្ស៊ី សី្វសហ្សឺឡេន ហុងគ្រី ញ៉ូវហ្សេឡេន ហ្វីជី គុយប៉ា និងអាហ្សង់ទីន៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm