អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជំរុញប្រជាជនកុំធ្វើអ្វីឲ្យខុសច្បាប់ចំពោះអំពើហិង្សា និងបាននិយាយថា វិធានការត្រូវបានសម្រេច ហើយគណៈរដ្ឋមន្ត្រីរបស់លោកនឹងជួបប្រជុំគ្នា ដើម្បីបន្តការពិភាក្សាជុំវិញការឆ្លើយតប។

ខ្មាន់កាំភ្លើងប៉ាឡេស្ទីនម្នាក់បានបាញ់សម្លាប់មនុស្ស ៧នាក់ និងរងរបួស ៣នាក់នៅក្នុងវិហារមួយកន្លែងនៅជាយក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃសុក្រ ទី២៧ ខែមករា ជាការវាយប្រហារដែលបង្កើនការភ័យខ្លាចនៃការបង្ហូរឈាម មួយថ្ងៃបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សច្រើនបំផុតនៅតំបន់ West Bank ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្មាន់កាំភ្លើងគឺជាជនជាតិប៉ាឡេស្ទីនអាយុ ២១ឆ្នាំរស់នៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលទំនងជាបានធ្វើសកម្មភាពតែម្នាក់ឯងក្នុងការវាយប្រហារនៅក្នុងតំបន់ ដែលអ៊ីស្រាអែលបានបញ្ចូលជាឧបសម្ព័ន្ធទៅក្នុងក្រុងហ្សេរុយសាឡឹម បន្ទាប់ពីសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧។ ការវាយប្រហារដែលនគរបាលអ៊ីស្រាអែលបានចាត់ទុកថា ជាឧប្បត្តិហេតុភេរវកម្មបានបង្ហាញពីការព្រួយបារម្ភការកើនឡើងអំពើហិង្សា បន្ទាប់ពីមានការប៉ះទង្គិចនៅតំបន់ West Bank ដែលឈានដល់ការវាយឆ្មក់នៅក្រុង Jenin បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩នាក់ស្លាប់៕
អត្ថបទ៖ ប៊ុនថន