តំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ បិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង ឆ្នាំ២០២២

2023/02/06 10:08:18 pm        667

ព្រះវិហារ៖ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ម្សិលមិញ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមបិទវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង ឆ្នាំ២០២២ ។

ពិធីនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចើង ប៊ុនថៃ នាយសេនាធិការ​រងយោធ​ភូមិភាគទី៤ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើង​គោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ​ស្ថាប័នតុលាការ ថ្នាក់ ដឹកនាំកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អភិបាល ក្រុង និងយោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង ជាច្រើនរូបទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត ព្រះវិហារ បានឱ្យដឹងថា ការបិទវគ្គហ្វឹកហ្វឺនដែលមានរយៈពេល៤៥ថ្ងៃបានជោកជ័យ ដោយសារ​មាន​គោលការណ៍​ដឹកនាំ ដ៏ឈ្លៀសវៃ ប្រកបដោយប្រសិទ្ធភាព ពីសំណាក់​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែល​ជានិច្ចជាកាល ឯកឧត្តមតែងតែផ្ដល់ នូវការំលឹក ដាស់តឿន លើការងារហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើ​អោយកងទ័ពមានសមត្ថភាព គុណភាព និង ប្រសិទ្ធភាព​ ក្នុងការដឹកនាំ​បញ្ជាសំរេច ​បាន​ជោគជ័យ​ទន្ទឹម​នឹងនេះក៏មានការជួយទំនុកបំរុង និងដឹកនាំ ដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត និងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ​និងមានការជួយផ្គត់ផ្គង់​ឧបត្ថមផងដែរ ទើបអង្គភាពចាត់តាំង​ហ្វឹកហ្វឺនទទួលបានជោកជ័យ។

នាឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានលើកឡើងពីភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ​តាមបណ្តោយ​ ព្រំដែនកម្ពុជា-ថៃ ​និងកម្ពុជា-ឡាវ ​មានសភាព​ស្ងប់ស្ងាត់​ល្អប្រសើរ ដែលផ្ដើមចេញពីកិច្ចសហ​ ប្រតិបត្តិការល្អរវាងកម្លាំងឈរជើង​តាមបណ្តោយព្រំដែន ​និងកងកម្លាំងអាជ្ញាធរស្រុក និង ស្រុក អាជ្ញាធរខេត្ត ​និងខេត្តជាប់ព្រំដែន ។ ជាមួយនេះសន្តិសុខ និងសណ្ដាប់សាធារណៈផ្ទៃក្នុង ក៏មានភាពល្អប្រសើរ និងបទល្មើសមានការ​ថយ​ចុះ តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ ​មានសុវត្ថិភាព ដែលមានការចូលរួមសហការ​គ្នាពីកងកម្លាំង ប្រដាប់អាវុធទាំងបី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម បានបន្តថា ​ភាពជោគជ័យដែលយើងទទួលបាន អាស្រ័យដោយមានការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ មាន​ការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ ​និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ។

បន្ថែមពីនេះ ​ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ​ដែលបានបញ្ចប់វគ្គ​បណ្ដុះ​បណ្ដាលនាពេលនេះ ត្រូវយកចំនេះដឹង និងបទពិសោធន៍ថ្មីៗ ​ដែលបានមកពីការរៀនសូត្រ ទៅ​បម្រើការងារនៅអង្គភាពឱ្យ​មានប្រសិទ្ធភាព ត្រូវឧស្សាហ៍រំលឹក មេរៀនដែលបានរៀនសូត្រ​កន្លងមក​ ត្រូវរក្សាការសម្ងាត់យោធា​ និងយកចិត្តទុកដាក់គោរពវិន័យ កងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌​រស់នៅស្អាតស្អំ ​និងរក្សាសាមគ្គីភាព​ ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅ​តែស្មោះត្រង់ឥតងាករេ ការពារនិងគោរព ​ដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ អគ្គបញ្ជាការកងទ័ពជើងគោក និងយោធភូមិភាគទី៤​ និងជាពិសេសត្រូវគោរព​អនុវត្តឱ្យ​បានដាច់ខាតបទបញ្ជា ​១០ចំណុច របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm