អ្នកជំងឺ COVID-19 ចំនួន​ ២០​នាក់​បាន​ស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន​នៅ​ប្រទេស​ឥណ្ឌា​

2021/04/27 09:59:58 am        773

​​ឥណ្ឌា៖ ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា​ កំពុង​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ ចំនួន​នៃ​ការ​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​មាន​ជាង ៣០​ម៉ឺន​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ ហើយ​កង្វះខាត​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ឥឡូវនេះ​ នាំ​ឱ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​។​

​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ជាង ៣៤០.០០០នាក់​កាលពី​ថ្ងៃ​សៅរ៍​។ ចំនួន​អ្នក​ឆ្លង​សរុប​ប្រចាំថ្ងៃ​របស់​ប្រទេស​នេះ​បាន​ឡើង​ដល់ ៣០​ម៉ឺន​នាក់​នៅ​ថ្ងៃទី​៣ ជាប់ៗ​គ្នា​។ ល្បឿន​នៃ​ការ​ឆ្លង​កំពុង​ហក់​ឡើង​ខ្ពស់​។​ មនុស្ស​ជាង ២.៦០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 កាលពី​ថ្ងៃ​សៅរ៍​ នោះ​ជា​កំណត់ត្រា​ខ្ពស់​បំផុត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ​អ្នកជំងឺ COVID-19 ចំនួន ២០នាក់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី​ញូ​វ​ដេលី​បាន​ស្លាប់​ ដោយសារ​កង្វះ​អុកស៊ីសែន​។ មន្ទីរពេទ្យ​គ្រោង​នឹង​ទទួល​បាន​អុកស៊ីសែន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ប៉ុន្តែ​អុកស៊ីសែន​បាន​មក​ដល់​នៅ​ពេលយប់​កណ្ដាល​អាធ្រាត្រ យឺត​ពេល​សម្រាប់​អ្នកជំងឺ​មួយ​ចំនួន​។​

​រដ្ឋាភិបាល​ក្នុង​តំបន់​និយាយ​ថា ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ញូវដែលី​ត្រូវការ​អុកស៊ីសែន​ចំនួន ៧០០​តោន​ក្នុង​មួយថ្ងៃ​គិត​ត្រឹម​ថ្ងៃ​សុក្រ ប៉ុន្តែ​រដ្ឋាភិបាល​កណ្តាល​បាន​បម្រុង​ទុក​តែ ៤៨០​តោន​ប៉ុណ្ណោះ​។ ​រដ្ឋាភិបាល​កណ្តាល​បាន​នឹង​កំពុង​ជំរុញ​ផលិតកម្ម​អុកស៊ីសែន​ និង​ព​ន្លឿ​ន​ការ​នាំចូល​អុកស៊ីសែន​។ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​មិនទាន់​អាច​ឆ្លើយតប​ តាម​តម្រូវការ​អុកស៊ីសែន​ដែល​កំពុងតែ​កើន​ឡើង​នោះ​បាន​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm