គយរកចំណូលបាន​ជិត ២ ៧០០ លាន​ដុល្លារ កើនលើសផែនការ១០៥ភាគរយ ក្នុងឆ្នាំ២០២២

2023/02/06 10:20:30 pm        677

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រកចំណូល​បាន​ចំនួន ១០ ៩៩៨,៩ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ២ ៦៩០លាន​ដុល្លារ មាន​កំណើន​ ១៨,៣​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ​២០២២ នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ជុំវិញការប្រមូលចំណូលនៅក្នុងឆ្នាំ ២០២២ គយ និងរដ្ឋាករ ​ប្រមូលចំណូលបានជិត ១១ ​ពាន់ប៊ីលានរៀល ស្មើជាង ២ ៦៩០ លានដុល្លារអាមេរិក គឺសម្រេចបានប្រមាណ ជិត ១០៥ ភាគរយ​ នៃផែនការដែលកំណត់ដោយច្បាប់។

ចំពោះក្រុមទំនិញ ​ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានរួមមាន៖ យានយន្ត​និងគ្រឿងចក្រមានចំនួនជាង ៥ ០៧៨ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៦ ភាគរយ នៃចំណូលសរុប, ទំនិញចម្រុះ ជាង ៣ ០៣២ ប៊ីលានរៀល​ ត្រូវជាង ២៧ ភាគរយ, ផលិតផល​តេលសិលា ២ ២៣៨ ប៊ីលានរៀល ត្រូវជាង ២០ ភាគរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗ មានចំនួនជាង​ ៦៤៩ ប៊ីលានរៀល ត្រូវជិត ៦ ភាគរយ​ នៃចំណូលសរុប។

ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានណែនាំ​និងជំរុញឲ្យគយ​ និងរដ្ឋាករកម្ពុជា ត្រូវបន្ត​ខិតខំ​ប្រឹងប្រែងប្រមូលចំណូលឱ្យបានអស់សក្ដានុពល, ពិនិត្យឡើងវិញនូវគោលនយោបាយ​និង​ធ្វើ​វិចារណកម្មពន្ធ និងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងទំនិញចាំបាច់​បម្រើ​ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, ពង្រឹង​អនុលោមភាពនៃការដាក់ពន្ធ និងអាករជាបន្ទុករដ្ឋ, អនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការដាក់​ទោសទណ្ឌ ​ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស, ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់​គេចពន្ធនិងបន្លំពន្ធ​ តាមរយៈការពង្រឹងការគ្រប់គ្រងដើមទី ​កណ្ដាលទី និងចុងទី ទន្ទឹមនឹងការពង្រឹង​ការអនុវត្ត​ការងារសវនកម្ម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្រៅពីគោលការណ៍ខាងលើ, គយ និងរដ្ឋាករ ត្រូវព​ង្រឹង​ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ពិសេសទំនិញដែលមាន​លក្ខណៈជាបញ្ញើប្រៃសណីយ៍, ពិនិត្យឡើងវិញការធ្វើវិ​មជ្ឈការ​ដល់អង្គភាពក្រោមឱវាទ, ធ្វើទំនើបកម្ម និងពង្រីកវិសាលភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, បន្តលើកកម្ពស់ប្រសិទ្ធភាព​កិច្ច​សហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងផ្នែកឯកជន, ​ពិនិត្យលទ្ធភាពវិសោធនកម្ម ច្បាប់​ស្ដីពីគយ, ចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល, និងបន្តរៀបចំ​អភិវឌ្ឍន៍​ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ និងវិធានការ​ផ្សេងៗទៀត ដើម្បីសម្រាប់ការអនុវត្តការប្រមូលចំណូលពន្ធ ​និងអាករបន្ថែមនៅឆ្នាំ ២០២៣ ឲ្យមានប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm